ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 05:04:49 pm        288

ដោយមានការយកចិត្តទុកដាក់ ព្រមទាំងខ្នះខ្នែង ជួយសម្រួសនូវកិច្ចការងារជាច្រើនពីឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជា​នាយក​មជ្ឈ​មណ្ឌល​កីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ​សមាគម​ក្លិប​កីឡា​បាល់ទាត់​កង​យោធ​ពលខេមរភូមិន្ទ Tiffy Army FC ផងនោះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់Tiffy Army FC និងមានគម្រោងចេញទៅប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរជាតិជាលើកដំបូង ក្នុង​ពាន​រង្វាន់ « Funlin Cup» ខេត្តយូណាន នៃប្រទេសចិន ដោយ​ទទួល​បាន​ការ​អញ្ជើញ​ជា​ពិសេសឲ្យចូលរួមប្រកួតពីសំណាក់ក្លិបបាល់ទាត់ YUNNAN Fulin Football club ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធីប្រកួតមួយនេះ​។

យ៉ាងណាមិញ សម្រាប់ការចេញទៅប្រកួតលក្ខណៈអន្តរជាតិលើកដំបូងរបស់ ក្រុមយុវជន អាយុ​ក្រោម ១៧ឆ្នាំ Tiffy Army FC នេះ ដែលគ្រោងនិងចេញដំណើរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២៤ខាងមុខនេះ គឺទទួលការជួយជ្រោមជ្រែង រាប់រងនូវការចំណាយផ្សេងៗ ពីសំណាក់ លោក​បណ្ឌិត សុផាឆៃ វិរៈភុជ ប្រធានសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអគ្គលេខាធិការក្លិប និង​ជា​អ្នក​ទទួល​បន្ទុកចាត់ចែងការដឹកនាំចេញទៅ ប្រកួតផងដែរ។

គួររំលឹកថា ក្រុមយុវជន អាយុក្រោម១៧ ឆ្នាំ Tiffy Army FC ដែលគ្រោង​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ នៅប្រទេសចិននេះគឺជាអតីតម្ចាស់ជើងឯកពានរង្វាន់ អាយុក្រោម១៦ ឆ្នាំ Smart Youth League ប្រចាំ ឆ្នាំ២០២៣ ដោយសព្វថ្ងៃបាននិងកំពុងតែធ្វើការហ្វឹកហាត់ជាប្រចាំ នៅ​កីឡដ្ឋាន Tiffy Army Stadium ក្រោមការបង្ហាត់ដោយផ្ទាល់ពីសំណាក់លោកគ្រូ អ៊ុំ សាវង្ស ជា​គ្រូ​បង្គោល​យុវជន Tiffy Army FC ។

ទាំងគ្រូបង្វឹកយុវជន និងក្រុមកីឡាករជាយុវជន ក៏​បាន​បង្ហាញ​ការ​តាំងចិ​ត្ត​សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក ហើយក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្លិប ដែលបាន​ផ្ដល់​ឱកាស​មាស ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm