ប្រជាជនឥណ្ឌារាប់ពាន់នាក់សម្រុកដាក់ពាក្យទៅធ្វើការនៅអ៊ីស្រាអែល ទោះបីជាមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសក្តី

2024/01/26 05:23:22 pm        149

ប្រជាជនឥណ្ឌារាប់ពាន់នាក់ បានសម្រុកទៅកាន់មជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកមួយ កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការងារដែលនឹងនាំពួកគេទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសរយៈពេលបីខែដែលកំពុងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងការគំរាមកំហែង បង្កឲ្យរាលដាលកាន់តែធំនៅមជ្ឈិមបូព៌ាក៏ដោយ។

ភាគច្រើនក្នុងចំណោមមនុស្សទាំងអស់ជាបុរស ដែលភាគច្រើនជាកម្មករសំណង់មានជំនាញ និងជាកម្មករ បាននិយាយថា ពួកគេ នឹងចាប់យកឱកាសនៅក្នុងប្រទេសមួយ ដែលមានជម្លោះក្នុងសង្គ្រាម ខណៈដែលពួកគេ កំពុងតស៊ូស្វែងរកការងារធ្វើ នៅក្នុងប្រទេសឥណ្ឌា ដែលភាពអត់ការងារធ្វើ នៅតែមានកម្រិតខ្ពស់ ទោះបីជាសេដ្ឋកិច្ច កំពុងកើនឡើងក៏ដោយ។

លោក អាណូប ស៊ីង (Anoop Singh) ដែលជានិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ និងជាកម្មករសំណង់ ត្រូវបានគេប្រាប់ថា ខ្លួននឹងរកបានប្រហែល ១.៦០០ដុល្លារ ក្នុងមួយខែ ប្រសិនបើខ្លួន ត្រូវបានជ្រើសរើសឲ្យទៅប្រទេសអ៊ីស្រាអែលដែលច្រើនជាង ៣៦០ ទៅ ៤២០ដុល្លារ ដែលខ្លួនអាចទទួលបានជាប្រាក់ឈ្នួលប្រចាំខែសម្រាប់ការងារដូចគ្នា នៅក្នុងប្រទេសឥណ្ឌា។

លោកស៊ីង បាននិយាយនៅពេលខ្លួនរង់ចាំនៅមជ្ឈមណ្ឌលក្នុងទីក្រុងឡាក់ណាវ ( Lucknow) រដ្ឋធានីនៃរដ្ឋអាត់តាប្រាដេស ( Uttar Pradesh) ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌាដើម្បីសម្ភាសន៍ការងារថា៖«នោះហើយជាមូលហេតុដែលខ្ញុំបានដាក់ពាក្យទៅធ្វើការ នៅអ៊ីស្រាអែល»។

បុរសទាំងនោះ បាននិយាយថា ពួកគេ បានឮសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម បន្ទាប់ពីរារាំងកម្មករប៉ាឡេស្ទីនរាប់ម៉ឺននាក់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាម។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm