ក្រុមយុវជនសង្គមស៊ីវិល ប្រកាសធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម ចែកសៀវភៅ និង​ដាំកូនឈើនៅតំបន់រុនតាឯក ខេត្តសៀមរាប

2024/01/26 05:32:51 pm        364

សៀមរាប៖ យុវជនសង្គមស៊ីវិល នៃសមាគមខ្មែរមហានគរ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ជាមួយរដ្ឋបាលស្រុកបន្ទាយស្រី លោក រិន ឡូត អភិបាល នៃគណៈ​អភិបាល​ស្រុក​បន្ទាយស្រី និងរដ្ឋបាលឃុំ និងនាយកសាលា បឋមសិក្សាតេជោ រុនតាឯក បាន​ប្រកាស​ធ្វើ​កម្ម​វិធី​ចែក​រំលែក​ក្តីស្រឡាញ់ និងស្នាមញញឹម ចែកសៀវភៅ និងដាំកូនឈើ ស្ថិតក្នុង ឃុំរុនតាឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ ដែល​បាន​ចុះ​ទៅ​ដល់តំបន់រុនតាឯក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តំបន់​រុនតាឯក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលរួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​កម្ពុជា​ ក្នុង​អាណត្តិទី៧នេះ បានយកចិត្តទុកដាក់អភិវឌ្ឍតំបន់រុនតាឯកជារៀងរាល់ថ្ងៃ។ 

លោក​បន្តថា តាមរយៈ​គោល​នយោបាយ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជា​ចំបង​នោះ តំបន់រុនតាឯក បានដោះស្រាយ​ដោយ​ចរីភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក​ចេញ​ពី​តំបន់​អង្គរដោយស្ម័គ្រ្គចិត្ត មករស់នៅតំបន់រុនតាឯក ហើយតំបន់នេះ គឺបានកំពុង​បន្ត​អភិវឌ្ឍ​យ៉ាង​រលូន និងមានការអភិវឌ្ឍន៍យ៉ាងសម្រាក់សម្រាំជារៀងរាល់ថ្ងៃ។

លោកមើល​ឃើញថា តំបន់រុនតាឯក បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធ​ទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារ លក់ដូរ និង​ប៉ុស្តិ៍នគរបាលរដ្ឋបាលទៀតផង។

លោក​បញ្ជាក់ថា ដោយអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តំបន់នេះ​បាន​ជំរុញ​ឲ្យ​អភិវឌ្ឍន៍​ឲ្យ​ក្លាយ​ទៅ​ជា​ក្រុង​មួយ​ដ៏​ស្រស់​ស្អាត​របស់​ខេត្ត​សៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់ ក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅទីនេះ។ សម្តេចធិបតីហ៊ុន ម៉ាណែន បាន​ផ្តល់​នូវប័ណ្ណសមធម៌ដល់បងប្អូនដែលបានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុង​រយៈ​ពេល​១០​ឆ្នាំ ដើម្បីទ្រទ្រង់ជីវភាពពេលទៅកាន់ទីតាំងថ្មី ប៉ុន្តែការរៀបចំក្រុងរុនតាឯក ក្នុងជំហាន​ដំបូង​នេះ គឺអាចអនុវត្តនូវឃុំចំនួន ២ គឺឃុំរុនតាឯក របស់ស្រុកបន្ទាយស្រី និងឃុំបល័ង្គ របស់​ស្រុក​ប្រាសាទ​បាគង។

ក្នុងឱកាស​នោះក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួមជាមួយរដ្ឋបាល​ស្រុក​បន្ទាយស្រី រដ្ឋបាលឃុំរុនតាឯក និងនាយកសាលាបឋមសិក្សា រុនតាឯក បានប្រកាស​ត្រៀម​រៀប​ចំ​កម្ម​វិធី ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម ក្រោមប្រធានបទ ការអប់រំ និងបរិស្ថាន លើក​ទី​១០ ស្ថិតក្នុង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ។

លោក ហេង សំណាង ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឍមដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញ​ទៅទស្សនាផ្ទាល់នៅតំបន់រុនតាឯក ដើម្បីបានជ្រាបកាន់តែច្បាស់ អំពីសមិទ្ធ​ផល​របស់​រាជ​រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បំផុតក្នុងការអភិវឌ្ឍតំបន់នេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm