យុវជនជាច្រើនរយនាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាស​ការងារប្រចាំខែរបស់ NEA

2024/01/26 07:24:31 pm        363

តាមរយៈកម្មវិធី «វេទិកាការងារ និងកិច្ចសម្ភាសការងារ» ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ គិតក្នុងខែមករា ដើមឆ្នាំ២០២៤នេះ បានកត់សម្គាល់ឃើញថា មាន​យុវជន​ជា​ច្រើន​រយនាក់ ទទួលបានលទ្ធផលល្អក្នុងវេទិការងារ និងកិច្ចសម្ភាសន៍ការងារ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានដឹងថា តាមរយៈ​ការរៀបចំ​កម្ម​វិធី​វេទិកា​ការងារ និងវេទិកាសម្ភាសន៍ការងារ ដែលរៀបចំឡើងជារៀងរាល់សប្តាហ៍ មើលឃើញថា មាន​យុវជន សិស្សនិស្សិត អ្នកស្វែងរកការងារធ្វើ បានចូលរួមដាក់ពាក្យ និងសម្ភាស​ការងារភ្លាម​ៗ​ជាមួយ​មន្ត្រី​ធនធានមនុស្សតំណាងក្រុមហ៊ុននានាជាច្រើនវិស័យ។ ជាលទ្ធផល អ្ន​ក​ស្វែង​រក​ការងារ​ជា​ច្រើន​រយនាក់ទទួលបានលទ្ធផលល្អ ក្នុងកម្មវិធីខាងលើ។

ពាក់ព័ន្ធវេទិកាការងារ និងកិច្ចសម្ភាសន៍ការងារខាងលើនេះដែរ លោក សុខឿន បានបញ្ជាក់ថា មជ្ឈ​មណ្ឌលការងាររាជធានី-ខេត្ត នឹងបន្តរៀបចំរៀងរាល់សប្ដាហ៍នៃវេទិកាការងារ និង​កិច្ច​សម្ភាស​ការងារ​នៅ​ខែបន្តបន្ទាប់ទៀត និងរួមមានទាំងវគ្គបណ្ដុះបណ្ដាលជំនាញទន់, វគ្គ​បណ្ដុះ​បណ្ដាល​ការ​ត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ ជូនដល់យុវជន សិស្ស និស្សិត ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមខេ (AMK) និងលោក ពេជ្រ រដ្ឋា មន្រ្តីធនធានមនុស្សនៃធនាគារឯកទេស អ៊ីអន ដែល​បាន​សហការ​ជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើសបុគ្គលិក បានឲ្យដឹងស្រដៀងគ្នាថា មូល​ហេតុ​ដែល​បន្តសហការជាមួយនឹង NEA ព្រោះបានជួយយ៉ាងច្រើន ក្នុងការ​ផ្សព្វ​ផ្សាយ​អំពី​តម្រូវ​ការ​ជ្រើស​រើសបុគ្គលិកជូនដល់សាធារណជន ជាពិសេសបានរួមចំណែកដ៏សំខាន់ ក្នុងការ​ជ្រើស​រើស​បុគ្គលិក​ប្រកបដោយគុណភាព និងទាន់តម្រូវការ។

សូមជម្រាបជូនថា វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែល​កំពុង​មាន​តម្រូវ​ការ​ជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាស​បាន​ជួប​ជាមួយ​អ្នក​កំពុង​ស្វែង​រកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេច​ផែនការ​របស់​ភាគីនិយោជក។ វេទិកាការងារនេះដែរ គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុង​ការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នក​ស្វែង​រក​កន្លែង​កម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយ​ចំណេញ​ពេល​វេលា និងនៅមួយកន្លែង៕​ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm