លោក Donald Trump បានផ្តល់សក្ខីកម្មយ៉ាងខ្លីកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមករា ក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលជាការបង្ហាញខ្លួនជាលើកដំបូងរបស់លោកចាប់តាំងពីការឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ ញូ ហែម ស៊រ (New Hampshire) និងកាន់តែខិតទៅជិតការបោះឆ្នោតជាថ្មីជាមួយលោកប្រធានាធិបតី Joe Biden ។

ដោយរួបរឹតដោយបន្ទុកផ្លូវច្បាប់ជាច្រើនរបស់លោក លោក Trump បានបង្ហាញមុខនៅក្នុងបន្ទប់សវនាការ ដោយអះអាងថា ការជំនុំជម្រះក្ដីនីមួយៗគឺជាផ្នែកមួយនៃឆាកល្ខោនបងប្រឌិតឡើងដោយគណបក្សប្រជាធិបតេយ្យដើម្បីទប់ស្កាត់មិនឲ្យលោកវិលត្រឡប់ទៅកាន់សេតវិមានសម្រាប់អាណត្តិទីពីរ។

អ្នកនិពន្ធទស្សនាវដ្ដី អ្នកស្រី អ៊ី ជីន ខារ៉ូល (E Jean Carroll) កំពុងស្វែងរកសំណងជំងឺចិត្តជាង ១០ លានដុល្លារអាមេរិកសម្រាប់ការបរិហារកេរ្តិ៍ពីសំណាក់លោក Trump នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក ដែលមានអំណាចត្រឹមតែដាក់ទោសក្នុងបណ្ដឹងរដ្ឋប្បវេណី ប៉ុណ្ណោះមិនមែនជាការកាត់ទោសព្រហ្មទណ្ឌនោះទេ។

លោក Trump វ័យ៧៧ឆ្នាំ ដែលគណៈវិនិច្ឆ័យបានរកឃើញថាទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទលើអ្នកស្រីខារ៉ូលក្នុងសំណុំរឿងរដ្ឋប្បវេណីសហព័ន្ធដាច់ដោយឡែកមួយនៅញូវយ៉ក ដែលបានប្រកាន់ជំហរបដិសេធថាលោកបានណែនាំនរណាម្នាក់ឱ្យធ្វើបាប អ្នកស្រីខារ៉ូល អមដោយសេចក្តីថ្លែងការណ៍របស់លោក។
ចៅក្រម លោក ឡេវីសខាបឡាន (Lewis Kaplan)បានកំណត់លោក Trump ទៅនឹងសំណួរចំនួន៣ ពីមេធាវីរបស់លោក ដែលរូបលោកអាចឆ្លើយបានតែ មែន ឬទេ ដើម្បីការពារលោកពីការបដិសេធក្នុងករណីនេះ។
លោក Trump បាននិយាយនៅពេលលោកចាកចេញពីបន្ទប់សវនាការក្រោយបង្ហាញខ្លួនរយៈពេលខ្លី ថា នេះមិនមែនជាអាមេរិកទេ ។
អ្នកស្រីខារ៉ូល វ័យ៨០ឆ្នាំបានចោទប្រកាន់ថាលោក Trump ពីបទបង្ខូចកេរ្តិ៍ឈ្មោះអ្នកស្រីកាលពីឆ្នាំ២០១៩ នៅពេលអ្នកស្រីបានចោទប្រកាន់ពីបទរំលោភអ្នកស្រីតាមទីសាធារណៈដោយលោកនិយាយថាអ្នកស្រីមិនមែនជាប្រភេទមនុស្សដែលលោកស្រឡាញ់ទេ៕