ក្រសួងទេសចរណ៍ ពន្លឿនរៀបចំកម្មវិធីសិក្សាជំនាញទេសចរណ៍ C1 ដល់យុវជន ១.៥ លាននាក់

2024/01/26 08:25:56 pm        186

នៅថ្ងៃទី២៦ខែមករានេះ ក្រសួងទេសចរណ៍​បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​រៀបចំ​សេចក្តី​ពា្រង កម្មវិធីបណ្តុះបណ្តាលគុណវុឌ្ឍិជាតិវិជ្ជាជីវៈកម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ C1 លើជំនាញ​ការិយាល័យ​ជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលការរៀបចំ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​នេះ នឹងផ្តល់ឱកាសយុវជនគ្មានសញ្ញាបត្រឌីប្លូមជាដើម អាចចូល​សិក្សា​ជំនាញ​ទេសចរណ៍ និង​បន្តសិក្សារហូតដល់សញ្ញាបត្រថ្នាក់បណ្ឌិត។

លោក ជួប រតនា ប្រធាន នាយកដ្ឋានផែនការ អភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែង​ថា តាមការប្តេជ្ញាចិត្ត ការរៀបចំសេចក្តីពា្រង កម្មវិធីបណ្តុះបណ្តាលគុណវុឌ្ឍិជាតិវិជ្ជាជីវៈកម្រិត ២ សញ្ញា​បត្រវិជ្ជាជីវៈ C1 លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ គ្រោង​នឹង​រៀបចំបញ្ចប់នៅក្នុងខែកុម្ភៈ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៤ នឹងដាក់ស្នើ​សុំ​គណៈកម្មាធិការ​ជាតិ​រៀបចំការបណ្តុះបណ្តាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាត ដើម្បីផ្តល់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ២ មុខជំនាញ នៅក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជន ១.៥លាននាក់របស់រាជរដ្ឋាភិបាល ។

លោក ជួប រតនា បន្តថា តាមរយៈការរៀបចំបញ្ចប់កម្មវិធីសិក្សាជំនាញការិយាល័យជួរមុខ និង​សេវា​កម្ម​ម្ហូបអាហារ និងភេសជ្ជៈ ដែលត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈ C1 នេះនឹងបើក​ឱកាស​ឲ្យ​យុវជន​ដែល​មិន​មាន​សញ្ញាបត្រឌីប្លូមជាដើម គឺអាចចូលសិក្សាយកជំនាញ និងបន្ត​ការ​សិក្សា​រហូត​ថ្នាក់​បណ្ឌិត។

ឯកឧត្តម ស្រូ រិទ្ធី ក្នុងនាមជា គ្រូបង្គោលអាស៊ានបានថ្លែងថា បច្ចុប្បន្ន​គ្រប់​យុវជន​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍នេះ គឺភាគច្រើនតែងទទួលបានឱកាសច្រើន មាន​ទីផ្សារ​ការងារច្រើន និងខ្លះទទួលបានឱកាសការងារនៅតាមបណ្តាប្រទេសអាស៊ាន និង​ទទួល​បាន​ប្រាក់បៀវត្សខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្នបើ​ទោះ​ក្រសួង​ទេសចរណ៍​មិនទាន់​មាន​កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​យក​សញ្ញាបត្រវិជ្ជាជីវៈ C1 ក៏ដោយសង្កេតឃើញថា ក្រសួងទេសចរណ៍​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញជូនយុវជនរាប់ម៉ឺននាក់ក្នុងវិស័យទេសចរណ៍ និងមានអ្នករៀនខ្លះរៀន​បាន​សញ្ញាបត្រ​វិជ្ជាជីវៈទេសចរណ៍ទទួលស្គាល់ដោយអាស៊ាន និងអាចធ្វើការងារ​ចល័ត​នៅ​ក្នុង​តំប​ន់​អាស៊ាន​ផង​ដែរ​៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        349
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm