ក្រសួងវប្បធម៌នឹងសម្ពោធបើកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានៅដើមខែកុម្ភៈខាងមុខនេះ

2024/01/26 08:39:53 pm        228

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​សម្ពោធ​បើក​ដំណើរ​ការ​កម្ម​វិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្ត៨។

ក្រសួងវប្បធម៌ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៤នេះ រៀនដោយ​មិន​បង់​ថ្លៃ​លើ​ជំនាញ៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។ ចំពោះ​សិស្ស​មក​ពីគ្រួសារក្រីក្រ (មានបណ្ណ) និងគ្រួសារងាយរងហានិភ័យ (មានបណ្ណ) នឹងទទួលបា​ន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV នៅថ្ងៃ​ទី​២៥​ ខែមករា ឆ្នាំ២០២៤នេះថា មកដល់​ពេល​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និត​ជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតានេះ គឺជាកម្ម​វិធី​អាទិភាព​ទាំង ៦ ចំណុច របស់រាជរដ្ឋាភិបាលបានផ្តល់អាទិភាពមកក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា ដែលក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ ២% ទៅ៤% នៃចំនួន១លាន៥សែននាក់ ជាពិសេសនៅដើមខែកុម្ភះ ក្រសួងវប្បធម៌ និង​សម្ពោធកម្មវីធីនេះជាផ្លូវការ ក្នុងនោះមានយុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ជាកម្មវិធីដំបូងប្រហែលជា៣០០នាក់ ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្ត ទាំង​៨ បានមកទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដូនតា ឆ្នាំ២០២៤ ដោយ​ឥតគិតថ្លៃ នៅ១៣ទីតាំង នៅ៨រាជធានី-ខេត្តទូទាំងប្រទេស ដែលជំនាញ​ទាំង​នោះ​រួមមាន​៖១-ខេត្តសៀមរាប៖ ជំនាញតម្បាញ ចម្លាក់ថ្ម គំនូរ ចម្លាក់ ចម្លាក់ស្បែក, ២-ខេត្តកំពង់ឆ្នាំង៖ ជំនាញ​ស្មូនឆ្នាំង, ៣-ខេត្តកំពង់ស្ពឺ៖ ជំនាញធ្វើឧបករណ៍ភ្លេងបុរាណ, ៤-ខេត្តតាកែវ៖ ជំនាញ​តម្បាញ​សូត្រ, ៥-ខេត្តរតនគិរី៖ ជំនាញស្មូនឆ្នាំង, ៦-ខេត្តកំពង់ចាម៖ ជំនាញតម្បាញក្រមត្រុំ, ៧-រាជធានីភ្នំពេញ៖ ជំនាញគំនូរពណ៌ គំនូរបុរាណ ចម្លាក់ស្មិត និងធ្វើឧបករណ៍ភ្លេងបុរាណ, ៨-ខេត្ត​កណ្តាល៖ ជំនាញខ្មុកស្មាច់ ចម្លាក់ស្មិត៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm