ជំនាញអំពាវនាវដល់ពលរដ្ឋកុំលែងត្រីនាំមកពីក្រៅប្រទេសចូលបឹង ដែលអាចបង្កហានិភ័យដល់ត្រីក្នុងបឹង

2024/01/26 09:06:11 pm        252

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ​កុំលែង ត្រី ដែលមានប្រភពពីក្រៅប្រទេសចូលទៅក្នុងបឹងបួរធម្មជាតិនានា ដែលអាចបង្កហានិភ័យទៅដល់ត្រី នៅក្នុងប្រទេស ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលជលផល ចុះថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្លះ បានលែងត្រីដែលមានប្រភពពីក្រៅប្រទេសចូល​ក្នុងដែន​ទឹកធម្មជាតិ ​ដែលសកម្មភាពនេះ​ អាចនឹងបង្ក​ហានិភ័យ​ដល់​មច្ឆជាតិ​ក្នុងស្រុក ។ វារីសត្វ ឬប្រភេទដែលមានប្រភពពីក្រៅប្រទេសមួយចំនួន​ ជាប្រភេទត្រីកាចស៊ីសាច់ជាអាហារ ឬសាយកូនលឿន ​ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹក​ធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្ដើមទី ជម្រក និងអាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងចិញ្ចឹមប្រភេទ ត្រី ឬវារីសត្វ មានប្រភពពីក្រៅប្រទេស ​សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែស​ឲ្យរួច ចូលក្នុងដែនទឹកធម្មជាតិ ​។ ករណីពលរដ្ឋមានបំណងលែងត្រី ឬវារីសត្វមានប្រភពពី​ក្រៅប្រទេស ត្រូវទំ នាក់ទំនងមន្ត្រីជលផល ។

រដ្ឋបាលជលផល ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ​ពិសេសអ្នកនេសាទ បន្តផ្ដល់នូវព័ត៌មាន ដល់​សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ ​និងវារីសត្វផ្សេងទៀត ដែល​នេសាទបានឲ្យ ផុលផុសថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន​ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលឲ្យបានគង់វង្សសម្រាប់កូន​ចៅជំនាន់ក្រោយ ។

ជាមួយនេះ រដ្ឋបាលជលផល បានសម្ដែងការរីករាយ​ និងថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ ​និងវារីសត្វផ្សេងៗទៀត ជាអាទិ៍ ត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការ ចូលរួមថែរក្សាការពារធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm