ជនមានពិការភាពដាក់ចិត្តប្រឹងប្រែងរៀនជំនាញបច្ចេកទេស ដើម្បីកែប្រែស្ថានភាពជីវិតទៅពេលអនាគត

2024/01/26 09:13:57 pm        184

ដើម្បីកែប្រែស្ថានភាពរស់នៅនាពេលអនាគតឱ្យល្អជាងមុន ជនមានពិការភាព បានដាក់ចិត្តខិតខំ ប្រឹងប្រែងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យចេះពិតប្រាកដ ដើម្បីមានលទ្ធភាពរកការងារធ្វើសមរម្យដូច ជនមិនមានពិការភាពដែរ ។

ជនមានពិការភាព ដែលកំពុងរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា នេះ បានប្រាប់BTVថា ពួកគេទទួលស្គាល់ថា ការ រៀនជំនាញបច្ចេកទេសឱ្យចេះពិតប្រាកដពិតជាមានសារសំខាន់ណាស់ សម្រាប់រកប្រាក់​ចំណូល​ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏​អាចកែប្រែស្ថានភាពរស់នៅក្នុងពេលអនាគត​បាន​ល្អជាងមុនផងដែរ។ លើសពីនេះពួកគេប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនជំនាញ​ឱ្យចេះ​ពិតប្រាកដ។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២៥ ខែមករានេះ មានយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេស ចំនួនជាង២ម៉ឺន ៦ពាន់នាក់ ​ក្នុងនោះជនមានពិការភាព ​ចំនួន៦៥នាក់។ ឯកឧត្តម ​បានអំពាវនាវដល់យុវជន ទាំង​ជនពិការភាព និងមិនពិការភាពរួសរាន់ទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេស ដើម្បីឱ្យមានអាជីព មួយច្បាស់លាស់។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន១.៥លាននាក់ មកពីគ្រួ សារក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ អ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​និងក្រៅប្រព័ន្ធ បានបើក​បវេសនកាលចូលរៀននៅទូទាំងប្រទេស​ កាលពីថ្ងៃទី១៥ ខែមករានេះ ។ ​ការចុះឈ្មោះ និងចូល​រៀន ​នៅតែបន្តធ្វើជារៀង រាល់ថ្ងៃ ​នៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ​ផ្សេងៗពីគ្នា សរុបចំនួន៣៧ទីតាំង ​ដែលស្ថិតនៅ រាជធានីភ្នំពេញ ​និងតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ កោះកុង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        76
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm