ប្រធាន CIA នឹងធ្វើទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀង អ៊ីស្រាអែល-ហាម៉ាស

2024/01/26 10:40:10 pm        68

សារព័ត៌មាន Washington Post បានរាយការណ៍ថា នាយក CIA លោក William Burns មានផែនការជួយសម្របសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលពាក់ព័ន្ធទៅនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ដែលឃុំខ្លួនដោយក្រុមឥស្លាមនិយម។

កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាននេះបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនិយាយថាលោក Burns ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រមុខចារកម្មអ៊ីស្រាអែល និងអេហ្ស៊ីប ព្រមទាំងនាយករដ្ឋមន្ត្រីប្រទេសកាតា លោក ម៉ូហាម៉េត ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់ថានី (Mohammed bin Abdulrahman Al Thani) ។ ប្រមុខរបស់ប្រទេសអេហ្ស៊ីប នឹងសម្របសម្រួលកិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ទាក់ទងទៅនឹងជំនួបដែលបានគ្រោងទុក មន្ត្រីអាមេរិកម្នាក់ តាមសេចក្តីរាយការណ៍បានប្រាប់សារព័ត៌មានថា «មានការផ្លាស់ប្តូរយោបល់ និងសំណើគ្រប់គ្រាន់ ដែលយើងនឹងខិតជិតដល់ដំណាក់កាលនៃការចរចាហ្មត់ចត់។ មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយថា បេសកជនប្រចាំនៅមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Brett McGurk បានទៅធ្វើទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប និងកាតា។

រដ្ឋាភិបាលសហរដ្ឋអាមេរិក មានគោលបំណងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការដោះលែងចំណាប់ថ្នូរ ដោយការបញ្ជូនលោក Burns ។ យោធាអ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស នៅតែឃុំខ្លួនចំណាប់ថ្នូរជាង ១៣០ នាក់នៅឡើយ។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្ស ២០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងមុន ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៥.៩០០នាក់។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm