រដ្ឋបាលខេត្តស្វាយរៀងបិទខ្ទប់ភូមិចំនួន៣ក្នុងស្រុកស្វាយជ្រំ

2021/06/28 10:48:00 pm        511

ស្វាយរៀង ៖ ភូមិចំនួន៣ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបាន​រដ្ឋបាលខេត្ត​ធ្វើការបិទខ្ទប់ផ្នែកខ្លះ នៃភូមិទាំង៣ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវ រកឃើញវិជ្ជមានជំងឺកូនវីដ១៩ លើពលរដ្ឋមួយចំនួននៅក្នុងភូមិទាំងនោះ។

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាស​បិទខ្ទប់​ភូមិចំនួន៣ រូមមាន ភូមិបឹងវែង ភូមិស្វាយជ្រំ និងភូមិស្វាយក្ងោ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យចុះស្រាវជ្រាវរកប្រភពចម្លងជំងឺ និងធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើបុគ្គលចំនួន២តូប ដែលមានផ្ទុក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

តាមសេចក្តីជូនដំណឹងស្តីពីការបិទភូមិនៅក្នុងស្រុកស្វាយជ្រំ របស់រដ្ឋបាលខេត្ត ដើម្បី​បញ្ចៀស​ជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នោះរដ្ឋបាលខេត្ត បានធ្វើការបិទផ្នែកខ្លះនៃភូមិនីមួយៗតែប៉ុណ្ណោះ ដែលមានរយៈពេល១៤ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ហើយរយៈពេលនៃការបិទភូមិនេះ រដ្ឋបាលខេត្តបានធ្វើការហាមប្រាម ដល់ពលរដ្ឋនៅក្នុង​និង​ក្រៅតំបន់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិ និងប្រាស្រ័យ​ទំនាក់ទំនងគ្នាច្រើន​ក្នុង​ករណី​មិនចាំបាច់។

សូមបញ្ជាក់ផងដែរថា ស្វាយរៀងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ កន្លងមករដ្ឋបាល​ខេត្តស្វាយរៀង បានធ្វើការបិទខ្ទប់ ផ្ទះពលរដ្ឋដែល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៥៦០ខ្នង មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១០កន្លែងទីតាំងផលិត និងអាជីវកម្មចំនួន ៥៨ កន្លែង ផ្សារចំនួន៣កន្លែង វត្តចំនួន៣ ទីបញ្ជាការអធិការនគរបាលស្រុកចំនួន ៣ កន្លែង និងប៉ុស្តិ៍រដ្ឋបាលឃុំមួយកន្លែង ដើម្បីមបញ្ជៀសជំងឺឆ្លងចូលសហគមន៍ ។

លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងតាមសារតេឡេក្រាមថា នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ នៅស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេស បានកើត​ជំងឺកូវីដ១៩ ចំនួនជាង២ពាន់នាក់ ក្នុងនោះស្លាប់ចំនួន១៨នាក់ ព្យាបាលឲ្យជាសះស្បើយចំនួនជាង ១ពាន់នាក់ នឹងអ្នកជំងឺកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរព្យាបាលជំងឺកូវីដ១៩មានចំនួនជាង ៦០០ នាក់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm