ប្រធានាធិបតីកូរ៉េខាងត្បូង ចាត់ទុកការវាយប្រហារលើសមាជិកសភា ថាជាអំពើភេរវកម្ម

2024/01/26 11:22:51 pm        241

ការិយាល័យប្រធានាធិបតី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចាត់ទុកការវាយប្រហារដោយអនីតិជនម្នាក់មកលើសមាជិកសភាគណបក្សកាន់អំណាច ក្នុងសប្តាហ៍នេះថា ជាសកម្មភាព «ភេរវកម្ម» ។

សមាជិកសភា លោកស្រី Bae Hyun-jin អាយុ ៤០ ឆ្នាំ ត្រូវបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដោយអនីតិជនម្នាក់ ដែលបានវាយលោកស្រីម្តងហើយម្តងទៀតចំពីខាងក្រោយក្បាលដោយដុំថ្ម នៅក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល។

ចាប់ពីពេលនោះមក លោកស្រី បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានស្ថានភាពធូស្រាលឡើងវិញ បន្ទាប់ពីបុគ្គលិកពេទ្យព្យាបាលរបួសស្បែកក្បាលប្រវែង ១សង់ទីម៉ែត្រដែលមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានឲ្យដឹងថា នគរបាល បានកំណត់អត្តសញ្ញាណអ្នកវាយប្រហារ ជាអនីតិជន អាយុ ១៥ឆ្នាំ ។

ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងលោក Lee Jae-myung ត្រូវបានគេចាក់ចំ ក ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងកំពង់ផែ Busan។ លោក Yoon បាននិយាយអំពីការវាយប្រហារលើលោកស្រី Bae ថាជា «អំពើភេរវកម្មប្រឆាំងអ្នកនយោបាយ ជាអ្នកតំណាងរបស់ប្រជាជន គឺមិនខុសគ្នាទៅនឹងអំពើភេរវកម្មប្រឆាំងប្រជាជននោះទេ។ ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃទី ១០ ខែមេសា ដែលនៅក្នុងនោះ គណបក្សអភិរក្សនិយមរបស់លោកប្រធានាធិបតី Yoon មានបំណងចង់ទទួលបានសំឡេងភាគច្រើនក្នុងសភាជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦មក ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm