ប្រធានCIAរំពឹងថា នឹងជួបជាមួយអ្នកចរចាអ៊ីស្រាអែល អេហ្ស៊ីប និងកាតា ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ

2024/01/27 12:23:43 am        39

ប្រធានCIA លោក ប៊ីល ប៊ឺន (Bill Burns) ត្រូវបានគេរំពឹងថា នឹងជួបនៅប៉ុន្មានថ្ងៃខាងមុខជាមួយប្រធានចារកម្មរបស់អ៊ីស្រាអែល និងអេហ្ស៊ីប និងនាយករដ្ឋមន្ត្រីកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងធានាឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ដែលក្រុមហាម៉ាសបានចាប់ នេះបើយោងតាមមន្ត្រីអាមេរិកដែលដឹងអំពីផែនការនេះ។

កិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារចារកម្ម Mossad លោក ដេវីត បានៀ (David Barnea) ប្រធានចារកម្មអេហ្ស៊ីប លោកអាបាស កាម៉ែល (Abbas Kamel) និងនាយករដ្ឋមន្ត្រីកាតា លោក ម៉ូហាមេដ ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់ថានី (Mohammed bin Abdulrahman Al Thani) នឹងកើតឡើង ចំពេលមានការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី ដែលនឹងធានាដល់ការដោះលែងចំណាប់ថ្នូរជាមួយនឹងការបញ្ចប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា។

មន្ត្រីរូបនេះបាននិយាយថា កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅអឺរ៉ុប។ CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត អ្នកសម្របសម្រួលសេតវិមាននៅមជ្ឈិមបូព៌ា លោក ប្រិត ហ្គុក (Brett McGurk) បាននៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីបន្តការពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរ។ លោកហ្គុក បានធ្វើទស្សនកិច្ចនៅទីក្រុងគែរ និង ដូហា សម្រាប់ការចរចានេះ។

ប្រទេសអេហ្ស៊ីប និងកាតា បានដើរតួជាតួអង្គសំខាន់ក្នុងការសម្របសម្រួលជាមួយក្រុមហាម៉ាស រួមទាំងការធានាការផ្អាកបណ្តោះអាសន្ន និងការដោះលែងចំណាប់ថ្នូរ នៅក្នុងខែវិច្ឆិកា។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm