ប្រមុខUN រន្ធត់ចិត្ត ដោយការចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ សង្ស័យចូលរួមការវាយប្រហារអ៊ីស្រាអែល

2024/01/27 04:36:07 pm        325

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាស ហើយនិយាយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកបុគ្គលិកទាំងនោះ។

លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) អគ្គស្នងការទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានផ្តល់ព័ត៌មានដល់ ទីភ្នាក់ងារ UNRWA អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិក UNRWA ជាច្រើននាក់ នៅក្នុងការវាយប្រហារដ៏រន្ធត់លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ដើម្បីការពារសមត្ថភាពរបស់ទីភ្នាក់ងារ ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ លោកហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាភ្លាមៗរបស់សមាជិកបុគ្គលិកទាំងនេះ ហើយចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីបង្កើតការពិតដោយមិនបង្អង់យូរ។

ទោះបីជាយ៉ាងណា លោកបាននិយាយថា បុគ្គលិកទីភ្នាក់ងារ UNRWA ណាក៏ដោយ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម នឹងត្រូវឲ្យទទួលខុសត្រូវ រួមទាំងតាមរយៈការកាត់ទោសព្រហ្មទណ្ឌផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បានចោទប្រកាន់ទីភ្នាក់ UNRWA ពីការប្រកាសព័ត៌មាននេះ ខណៈដែលការយកចិត្តទុកដាក់របស់ពិភពលោកផ្តោតលើតុលាការពិភពលោកដែលបង្គាប់ឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍លើពលរដ្ឋប៉ាឡេស្ទីន និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិលនៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យ លោក Stéphane Dujarric បាននិយាយថា លោក អគ្គលេខាធិការមានការរន្ធត់ចិត្តចំពោះព័ត៌មាននេះ។

ទីភ្នាក់ងារ UNRWA ដែលជាម្ចាស់ជំនួយធំបំផុតក្នុងឆ្នាំ ២០២២ រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្កាហ្សា គឺជិតដល់មាត់ជ្រោះនៃការដួលរលំហើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        208
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        248
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm