រដ្ឋមន្រ្តីការងារគាំទ្រគម្រោងស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

2024/01/27 05:15:51 pm        305

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍។

ឯកឧត្តម ហេង សួរ ក្នុងពិធីនាឱកាសនោះ បានគូសបញ្ជាក់ថា អ្វីដែលឯកឧត្តមចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា ហើយការបញ្ចប់គម្រោងដោយជោគជ័យ នឹងបើកឱកាសបណ្តុះបណ្តាលបន្ថែម ដល់ពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញដែលមានការហ្វឹកហ្វឺនពីប្រទេសជប៉ុនផ្ទាល់ផងដែរ។

បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាម និងគ្រូបង្រៀន រួមទាំងគ្រប់ភាគីពាក់ព័ន្ធ ធ្វើការរួមគ្នាដើម្បីឱ្យគម្រោងលើកទីមួយនេះ អាចបញ្ចប់ដោយជោគជ័យ ហើយបន្តអនុវត្តតទៅមុខទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាល​ជំនាញ ដល់យុវជនដែលជាកត្តាសំខាន់សម្រាប់កសាងនិងជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម​ឯកអគ្គរាជទូត បានរំលេចដូចគ្នាថា កត្តាទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន គឺជាកត្តាសត្យានុម័តដែលធ្វើឱ្យកិច្ចសហការគម្រោងត្រីភាគីនេះលេចជារូបរាង៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm