លី​គ​កំពូល​កម្ពុជា​ត្រឡប់មកវិញ​ចុង​សប្ដាហ៍​នេះ ក្រោយ​សម្រាក​ជាង ១​ខែ​

2021/06/29 04:52:49 pm        150

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា នឹងវិល​ត្រឡប់មកវិញនា​ចុង​សប្ដាហ៍​នេះបន្ទាប់ពី​សម្រាក​ជាង ១​ខែ ដោយសារ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាត្រូវ​ចូលរួម​ការប្រកួត​សេសសល់ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​បា​រ៉ែ​ន​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។​

​ជាមួយ​ការ​ត្រឡប់មកវិញនៃ​លី​គ​កំពូល​កម្ពុជា​នេះ​ដែរ គេ​សង្កេតឃើញ​ការប្រកួត​មួយ​ចំនួន​ត្រូវ​បាន​កែប្រែ បន្ទាប់ពី​មាន​ក្លិប​មួយ​ចំនួន​តូច​បាន​រក​ឃើញ​ ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍ ២០​កុម្ភៈ តែ​យ៉ាងណា​ការប្រកួតនឹង​បន្ដ​ធ្វើ​ក្រោម​របត់​ថ្មី ជាមួយ​ការ​ធ្វើ​តេស្ដ​សំណាក​យ៉ាង​ហោច ២​ដងមុន​ការប្រកួត​ផ្លូវការ​នីមួយៗ។ នេះ​បើ​យោង​តាម​ការ​បញ្ជា​ក់​រប​ស់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC កាលពី​ថ្មីៗ។​ ​ចំពោះ​កម្មវិធី​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ គឺជា​ការប្រកួត​សន្សំ​ពិន្ទុក្នុង​សប្ដាហ៍​ទី​៦ ដោយ​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដាគឺ​មាន ៣​ប្រកួតរួមមាន ​ក្រុម​វិសាខាត្រូវ​បើកទ្វារ​ផ្ទះ​ទ​ទួល​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ ក្នុងនាម​គូ​ពិសេស​ប្រចាំ​សប្ដាហ៍ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេតត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ព្រៃវែង និង​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​ក្រុម​នគរបាល​ជាតិ​នៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​ដោយឡែក​នៅ​ថ្ងៃទី​៤ ខែ​កក្កដា​វិញមានតែ ១​ប្រកួត​ប៉ុណ្ណោះរវាង​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រុម​អាស៊ី​អឺរ៉ុបនៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជានា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល។ ចំណែក​គូប្រកួត​បង្គ្រប់​សប្ដាហ៍​ទី​៦ មួយ​ប្រកួត​ទៀតគ្រោង​ធ្វើឡើង​នា​ថ្ងៃ​ទី​៨ ខែ​កក្កដា​ខាងមុខ រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​កង​យោធពល​ខេមរភូមិន្ទនៅ​កីឡដ្ឋាន Smart RSN។​ ​គួរ​បញ្ជាក់​ថា គិត​ត្រឹម​សប្ដាហ៍​ទី​៥ ក្រុម​អង្គ​រថា​យ​ហ្គឺ​រកំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ឡើយ បន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ ៤ និង​ស្មើ ១ រក​បាន ១៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​នឈរ​លេខ​២ និង​មាន ១២​ពិន្ទុ បន្ទាប់ពី​ឈ្នះ ៤​ប្រកួត​ជាប់​គ្នា ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងឈរ​លេខ​៣ បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ៣ និង​ចាញ់ ១ រក​បាន ៩​ពិន្ទុស្មើ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        70
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        82
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm