ទាហានហ្វីលីពីនសម្លាប់ពួកសកម្មប្រយុទ្ធ៩នាក់ ក្នុងនោះ ២នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក នៅវិហារកាតូលិក

2024/01/28 12:50:09 am        308

យោធាហ្វីលីពីន នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) បាននិយាយថា ទាហានរដ្ឋាភិបាលបានសម្លាប់សមាជិក ៩នាក់នៃក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងនោះរួមមានទាំងជនសង្ស័យ ២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បំផ្ទុះដ៏សាហាវ នៅឯកន្លែងជួបជុំក្នុងវិហារកាតូលិក កាលពីខែមុន។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន ៤នាក់ បានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) និងថ្ងៃសុក្រ (ទី២៦ ខែមករា) នៅក្នុងខេត្ត Lanao del Sur ប៉ុន្តែពួកគេទាំងអស់ស្ថិតក្នុងស្ថានភាពមិនប៉ះពាល់ដល់ជីវិតនោះឡើយ។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បានប្រាប់ឲ្យដឹងទៀតថា អ្នកដែលត្រូវបានសម្លាប់ គឺជាសមាជិកនៃក្រុម Daulah Islamiyah ជាក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាម ដែលបានកាន់កាប់ទីក្រុង Marawi ភាគខាងត្បូង ក្នុងឆ្នាំ២០១៧ ហើយបានគ្រប់គ្រងទីក្រុងនេះតាមរយៈការវាយលុកតាមផ្លូវគោក និងការវាយប្រហារតាមអាកាសរយៈពេល ៥ខែដោយយោធា។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានឈ្មោះជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី៣ ខែធ្នូ នៅឯកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យ ក្នុងទីក្រុង Marawi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងរបួស ៥០នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        113
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm