ស៊ន សៀវ​ម៉ី៖ ​ស៊ី​ហ្គេម​នៅ​កម្ពុជា​អស្ចារ្យ​ជាង​កីឡា​អូឡាំពិក ព្រោះ​ជា​លើកដំបូង​

2021/06/29 10:03:33 am        156

​ស៊ី​ហ្គេម៖ អតីត​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ី​ហ្គេម ៣​ជំនាន់ ស៊ន សៀវ​ម៉ី បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាគឺ​អស្ចារ្យ​ជាង​ការប្រកួត​កីឡា​អូឡាំពិក​ទៅទៀត ព្រោះ​នេះ​គឺជា​លើកដំបូង​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធ​ ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ។​

​ថ្លែង​ក្នុង​កម្មវិធី​ទិវា​អូឡាំពិកកាលពី​ថ្មីៗ សៀវ​ម៉ី បាន​បញ្ជាក់​ថា ក្នុងនាម​អត្ត​ព​លិ​ក​អូឡាំពិក ខ្លួន​គិត​ថា កីឡា​អូឡាំពិក​ពិតជា​អស្ចារ្យ និង​សំខាន់ តែ​បើ​ងាក​មក​មើល​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅឡើយ មានន័យថា ធនធាន​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​នៅ​មាន​កម្រិត មិនទាន់​អាច​ឈាន​ដល់​កម្រិត​អូឡាំពិក​នៅឡើយ ហេតុនេះ​ខ្លួន​គិត​ថា ស៊ី​ហ្គេម​នៅ​កម្ពុជា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​កីឡាករ​-​កីឡា​ការិនី​គ្រប់រូប។​ ​កីឡា​ការិនី​កម្ពុជា​ដំបូង​ដែល​ទទួល​បាន​សិទ្ធ​ ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​កាលពី​ឆ្នាំ​២០១៦ រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ស៊ី​ហ្គេម​នៅ​កម្ពុជា​អស្ចារ្យ​ជាង​កីឡា​អូឡាំពិក​ទៀត ព្រោះ​នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ហើយ​បើ​សិន​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ក្នុង​ប្រទេស​របស់​ខ្លួន វា​គឺជា​មោទនភាព​មួយ​ដ៏​អស្ចារ្យ ដែល​កីឡាករ​-​កីឡា​ការិនី​អាច​យក​មេដាយ​ជូន​ជាតិ​ក្នុង​ប្រទេស​ខ្លួន​ផ្ទាល់។​

​ដូច្នេះ​ក្នុងនាម​ជា​អ្នកកីឡា​ម្នាក់ សៀវ​ម៉ី នៅតែ​ស្រលាញ់ និង​គាំទ្រ ទោះបី​បច្ចុប្បន្ន​ខ្លួន​បាន​សម្រាក​ពី​កីឡា​ក្ដី ហើយ​បើ​សិន​ខ្លួន​នៅតែ​មានឱកាស នាង​មានបំណង​ចង់​ក្លាយ​ជា​អត្ត​ព​លិ​ក​តំណាង​ប្រទេស​កម្ពុជា​ម្នាក់​នៅ​ឆ្នាំ​២០២៣ និង​លើក​ទង់ជាតិ​កម្ពុជា​លើក​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម។ នេះ​បើ​តាម​ការ​តាំង​ចិត្ត និង​បង្ហាញ​ជា​សាធារណៈ​របស់​វីរ​កីឡា​ការិនី​តេ​ក្វាន់​ដូ​កម្ពុជា​ក្នុង​ថ្ងៃ Olympic Day កាលពី​សប្ដាហ៍​មុន។​ ​សូម​រំ​ឭកថា ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម ស៊ន សៀវ​ម៉ី ធ្លាប់​ឈ្នះ​មេដាយ ៤​គ្រឿង ទី​១-​គឺ​មេដាយ​សំរឹទ្ធក្នុង​ស៊ី​ហ្គេមឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីលើ​វិញ្ញាសា​ទម្ងន់​ក្រោម ៦២​គីឡូក្រាម ខណៈ ៣ទៀតសុទ្ធ​តែ​ជា​មេដាយ​មាស ដែល​កីឡា​ការិនី​កម្ពស់ ១​ម៉ែត្រ និង ៨៣​សង់ទីម៉ែត្រ​រូប​នេះ​ដណ្ដើម​បាន​ពី​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា​, ស៊ី​ហ្គេមឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន។​

​លើស​ពី​នេះ សៀវ​ម៉ី ធ្លាប់​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ធំ​ៗ​ពីរ​ទៀត ក្រោយ​ដណ្ដើម​មេដាយ​មាស​កីឡា​អាស៊ី​លើកដំបូង​ជូន​ជាតិកាលពី​ឆ្នាំ​២០១៤ នៅ​ទីក្រុង​អ៊ី​ន​ឈុន ប្រទេស​កូរ៉េ និង​ទី​២-​នាង​បាន​បំបែក​កំណត់ត្រា​ជា​អត្ត​ព​លិ​ក​កម្ពុជា ដែល​ទទួល​បាន​សិទ្ធ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកទីក្រុង​រី​យ៉ូ ក្រោយ​ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm