យុវជនក្រីក្រ និងរងហានីភ័យជិត ៣០០នាក់ នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហ៊ានទីមួយ

2024/01/28 06:51:47 pm        207

យុវជនក្រីក្រ និងរងហានីភ័យជិត ៣០០នាក់ នៅទីក្រុងតេជោសែន រុនតាឯក បានចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហ៊ានទីមួយ ដែលការចុះឈ្មោះនេះ បាន​ចាប់​ផ្ដើម​ចូល​រៀ​នជាបណ្ដើរៗ នៅអាគារអនុវិទ្យាល័យ ក្រុងតេជោសែន រុនតាឯក ខេត្ដសៀមរាប។

លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានប្រសាសន៍ថា យុវជន​ចំនួន​ ២៧២​នាក់​នោះបានចុះក្នុងបញ្ជីឈ្មោះរួចរាល់ ដោយរៀនមុខជំនាញ ឆុងកាហ្វេ ផលិតនំ ការ​តបណ្ដាញអគ្គិសនីក្នុងអាគារ ការជួសជុល និងថែទាំរថយន្ដ និងបរិស្ថានម៉ាស៊ីត្រជាក់ ។ លោក​បានបន្ដថា ក្នុងនោះយុវជនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់​ឧបត្ថម្ភ ២៨​ម៉ឺន​ក្នុង​មួយ​ខែ​ថែម​ទៀត​ផង ហើយបាន​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​បណ្ដើរៗ សម្រាប់​ថ្ងៃសៅរិ៍ និង​ថ្ងៃអាទិត្យ។

ការ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈដល់យុវជននេះ ទៅតាមអនុសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល​ធ្វើ​យ៉ាង​ណាផ្ដល់​ជំនាញ​ដល់ពួក​គាត់​ក្នុង​តំបន់​អភិវឌ្ឍន៍​រុនតាឯក។ លោក​បន្ដថា ការផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជននេះ មិនមែនមានតែយុវជននៅក្រុងតេជោសែន រុនតា​ឯក​នោះទេ គឺធ្វើឡើងទាំង១២ក្រុងស្រុក នៃខេត្ដសៀមរាប។ កន្លែង​បណ្ដុះ​បណ្ដាល​មាន​ពីរ​ទីតាំង គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងនៅ​អគារ​សិក្សា​អនុវិទ្យាល័យ​តេជោ​សែន​រុនតាឯក។ លោកថា ក្រោយពីពួកគាត់បានបញ្ចប់​ការ​សិក្សា​នឹង​ទទួល​បាន​ចុះ​កម្ម​សិក្សា​ផ្ទាល់​ជា​មួយ​ក្រុមហ៊ុនវិស័យឯកជន ឬសហគ្រាស យ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយអាចជួយ​សម្រប​សម្រួលការងារដល់ពួកគាត់ផងដែរ។កាសិក្សាមានបីវេន ដែលវេនទីមួយពេលថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់ថ្ងៃសុក្រ មានរយៈពេល៤ខែ ។វេនទី២ សិក្សានៅថ្ងៃសៅរ និងថ្ងៃអាទិត្យ មាន​រយៈ​ពេល​១០​ខែ និងវេនទី៣ពេលយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ មានរយៈពេល៨ខែ។

លោក រ៉ាត រតនៈ បានបន្ថែមថា ក្នុងការអនុវត្ដន៍គម្រោងបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និង​រងហានីភ័យចំនួន១.៥លាន់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ក្នុងខេត្ដសៀមរាប នឹង​ទទួល​ចុះ​ឈ្មោះយុវជនក្រីក្រ និងរងហារនីភ័យ មានប្រមាណជាង៦ពាន់នាក់ ប៉ុន្ដែសម្រាប់​ជំហ៊ាន​ទី​១​នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានទទួលចុះឈ្មោះរួចរាល់ជាង៦០០នាក់ ក្នុង​នៅតំបន់អភិវឌ្ឍន៍រុនតាឯក២៧២នាក់៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm