យប់ថ្ងៃទី២៧មករា សមត្ថកិច្ចរកឃើញអ្នកបើកបរល្មើសកម្រិតជាតិអាល់កុល ៧៤នាក់

2024/01/28 10:38:07 pm        796

កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង​ត្រួតពិនិត្យជាតិអាល់កុល ​នគរបាល​រាជ​ធានី​ភ្នំពេញ បានឃាត់យានយន្តល្មើសសរុប ចំនួន ២៥៨គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន​២២២​គ្រឿង) ក្នុងនោះរកឃើញ​អ្នកបើកបរ​ល្មើស​កម្រិត​ជាតិ​អាល់កុល ៧៤នាក់ (រថយន្ត ៥៨, ម៉ូតូ ១៦)។

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ការអនុវត្តរឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួ​ត​ពិនិត្យ​អនុវត្ត​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​អនុវត្ត​​រឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយឃាត់យានយន្តល្មើស សរុប​ចំនួន ២៥៨គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន២២២គ្រឿង) ក្នុងនោះ៖

១. ល្មើសជាតិស្រវឹង ចំនួន៧៤គ្រឿង

+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន១៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់

-អ្នកបើកបររថយន្ត ចំនួន០៩នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន ៥៨គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន៣២នាក់

-អ្នកបើកបររថយន្ត ចំនួន២៦នាក់

២. បទល្មើសផ្សេងៗ ចំនួន១៨៤គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន១៨០គ្រឿង

-ដឹកសំពីងសំពោង ចំនួន០១គ្រឿង

-ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ចំនួន០១គ្រឿង

-ម៉ូតូជិះបញ្រ្ចាស់ទិស ចំនួន០១គ្រឿង

-អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង

៣. វិធានការអប់រំ​

-អប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម​ ០.២៥ mg/L ចំនួន១៨នាក់

-អប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៧១នាក់ (មានមួក​ មិនព្រមពាក់)

៤. ការរក្សាទុកយានយន្ត​ និងផាកពិន័យ

- ផាកពិន័យ​ ចំនួន​១៨៦គ្រឿង

- នៅសល់​ ចំនួន​៧២គ្រឿង

- រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ ចំនួន​៦១គ្រឿង (រថយន្ត ចំនួន១៥គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)

- បញ្ជូនទៅការិយាល័យ ចំនួន​ ១០គ្រឿង

 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm