ការប្រយុទ្ធនៅភាគខាងត្បូងហ្កាហ្សា កាន់តែខ្លាំង ខណៈភ្លៀងធ្លាក់បង្កការលំបាក​ដល់ជនភៀសខ្លួននៅភាគខាងជើង

2024/01/28 11:21:13 pm        187

អ៊ីស្រាអែល បានបន្តវាយសម្រុកទៅមុខកាលពីថ្ងៃសៅរ៍ (២៧ មករា) ជាមួយ​នឹងយុទ្ធនាការ​របស់​ខ្លួន​ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងទីក្រុង ខាន់ យ៉ូនីស (Khan Younis) នៃតំបន់ហ្កាហ្សា ខណៈ​ដែលអាកាសធាតុអាក្រក់បានវាយប្រហារជនភៀសខ្លួនប៉ាឡេស្ទីន ដែល​កំពុងស្វែងរក​ការជ្រក​កោន​នៅភាគខាងជើង និងបង្កការលំបាក​បន្ថែមទៀត​នៅ​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​ដែល​រង​ការខូចខាតធ្ងន់ធ្ងរមួយនេះ។

អ្នកស្រុកបានរាយការណ៍ថាមានការបាញ់ពីលើអាកាស និងពីរថក្រោះយ៉ាងខ្លាំងក្លានៅទូទាំងក្រុង ខាន់ យ៉ូនីស ដែលជាផ្នែកមួយនៃភាគខាងត្បូងតំបន់ហ្កាហ្សា ដែលបានក្លាយ​ជាការផ្តោតសំខាន់​នៃ​ការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស និងនៅ​ជុំវិញ​មន្ទីរពេទ្យ​សំខាន់​ចំនួន​ពីរកន្លែងនៅទីនោះ។

ក្រុមហាម៉ាសបាននិយាយថា យុទ្ធជនរបស់ខ្លួនបានបាញ់មីស៊ីលប្រឆាំងរថក្រោះ ទៅកាន់​រថក្រោះ​អ៊ីស្រាអែល នៅភាគនិរតីក្រុង ខាន់ យ៉ូនីស ខណៈយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួន​បាន​សម្លាប់​ខ្មាន់កាំភ្លើងយ៉ាងតិច ១១នាក់ ដែលកំពុងព្យាយាមដាក់គ្រឿងផ្ទុះនៅជិតកងទ័ព និង​ខ្លះ​ទៀត​បានបាញ់កាំភ្លើង និងគ្រាប់បែកដៃ ទៅលើទាហានរបស់ខ្លួន។

អ្នកនាំ​ពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់គីដ្រា (Ashraf Al-Qidra) បាន​និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងធ្វើឱ្យខូចដល់ប្រព័ន្ធថែទាំសុខភាព និង​បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់វេជ្ជបណ្ឌិត អ្នកជំងឺ និងជនភៀសខ្លួនហ្កាហ្សារាប់ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm