អង្គការសហប្រជាជាតិ នឹងដាក់ទោសបុគ្គលិកដែលពាក់ព័ន្ធនឹងការចោទប្រកាន់​ក្នុងការវាយប្រហារលើអ៊ីស្រាអែល

2024/01/28 11:27:29 pm        148

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) នៅ​ថ្ងៃ​អាទិត្យ (២៨ មករា) នេះបានប្តេជ្ញាថានឹងដាក់ទោសចំពោះ «បុគ្គលិក​របស់អង្គការ​សហ​ប្រជាជាតិ​​ណាមួយដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម» បន្ទាប់​ពី​ការ​ចោទ​ប្រកាន់ថា បុគ្គលិក​ទីភ្នាក់ងារ​ជនភៀសខ្លួនមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។

ប្រមុខអង្គការ​សហប្រជាជាតិរូ​ប​នេះក៏បានអង្វរករ​ដល់បណ្ដារដ្ឋាភិបាល​ឱ្យ​បន្ត​គាំទ្រ​ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីប្រទេស​ចំនួន​ប្រាំបួន​បាន​ផ្អាកការផ្តល់មូលនិធិ។

ក្នុង​ពេលជាមួយគ្នានេះ លោក ហ្គុយតឺរេស បាននិយាយថា «បុរស និងស្ត្រី​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ដែល​ធ្វើកា​រឱ្យទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ដែលភាគ​ច្រើន​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់បំផុតសម្រាប់បុគ្គលិកមនុស្សធម៌ មិនគួរត្រូវបានដាក់ទោសនោះទេ»។

នៅ​ក្នុងការអត្ថាធិប្បាយដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួនលើបញ្ហានេះ ប្រធាន​អង្គការ​សហ​ប្រជាជាតិ​រូប​នេះបានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិករបស់ទីភ្នាក់ងារ UNRWA ដែ​ល​ជាប់​ពាក់​ព័ន្ធ​នៅក្នុ​ង «ទង្វើដែលគួរឱ្យស្អប់ខ្ពើម» ចំពោះអ៊ីស្រាអែលនេះ។

លោក​បាននិយាយថាក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធទាំង ១២នាក់នោះ មានមនុស្ស ៩នាក់ ត្រូវ​បាន​គេ​បញ្ចប់ការងារ និងមនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយ​អត្ត​សញ្ញាណ​របស់​មនុស្ស ២នាក់ ទៀតកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        12
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm