គ.ជ.ប កំណត់យកថ្ងៃទី១០ដល់ ២៣កុម្ភៈ ឲ្យគណបក្សនយោបាយហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា

2024/01/29 06:02:50 pm        254

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកំណត់យកថ្ងៃទី១០ ដល់ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឲ្យបណ្តាគណបក្សនយោបាយនានា ដែលបានឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើយុទ្ធនាការ​ហែក្បួន​ឃោសនា​បោះឆ្នោតរបស់ខ្លួន។

យោងតាមសេចក្តីណែនាំ របស់គ.ជ.ប ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បាន​លើក​ឡើងថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់​ស្តីពី​វិសោធនកម្ម នៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់​ ស្តីពីវិសោធនកម្ម នៃ ច្បាប់នេះ(ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា(ប.ន.ព.ស) ក្នុងគោលបំណងឲ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ជៀស​ការ​កកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធានការ​នៃ​បទ​ប្បញ្ញាត្តិ និងគោលការណ៍ណែនាំដូចមានចែងខាងលើនេះ និងក្រមសីលធម៌ សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស ក្នុងដំណើរការបោះឆ្នោត គ.ជ.បក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ចនិងគណបក្ស នយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត អំពីការ​ហែក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​អំឡុងពេលឃោសនាបោះឆ្នោតផងដែរ។

ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ត្រូវបានគ.ជ.ប លើកឡើងថា ការ ហែ​ក្បួនឃោសនាបោះឆ្នោតសំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយ យានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយ ដែលបាន​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោតក្នុងមណ្ឌលភូមិភាគរបស់ខ្លួនហើយការហែក្បួនព្យុហយាត្រានេះ ក៏​បាន​កំណត់ទម្រង់ និងទំហំរួមទាំងឲ្យមានការបិទបដា សរសេរពាក្យស្លោកតាមរថយន្ត និងយាន​ជំនិះ​គ្រប់​ប្រភេទជាដើមផងដែរ។

យ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនា ត្រូវអនុញ្ញាត ឲ្យធ្វើ​យ៉ាង​ច្រើន​ពីរ​ដង នៅមណ្ឌលភូមិភាគដែលគណបក្សខ្លួនបានចុះបញ្ជីជាបេក្ខភាពតែប៉ុណ្ណោះ ហើយ​មួយ​វិញ​ទៀត គ្រប់គណបក្សត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ​យ៉ាង​តិច​ឲ្យ​បាន​បីថ្ងៃមុនថ្ងៃ ហែក្បួន បើទោះបីជារាជធានី-ខេត្តដែល​ត្រូវ​ហែក្បួន​ឆ្លង​កាត់​នោះ​គណបក្ស​ខ្លួន​មិន​បាន​ចុះបញ្ជីជាបេក្ខជនក៏ដោយ។

តាមរយៈសេចក្តីណែនាំនេះដែរ គ.ជ.ប ក៏បានប្រាប់ដល់គណបក្សនយោបាយទាំងអស់ ត្រូវយក ចិត្ត​ទុក​ដាក់គោរព និងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និង​ត្រូវ​យក​ចិត្ត ទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាល ដើម្បី​បង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្ត​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ​ចំនួនបួនបាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន​គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm