ក្រុមបាតុកររាប់ពាន់នាក់បានចេញតវ៉ានៅក្នុងទីក្រុងមូនីជ(Munich) កាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៨ ខែមករា ដែលជាផ្នែកមួយនៃការតវ៉ាដែលរៀបចំដោយឯករាជ្យប្រឆាំងនឹងរដ្ឋាភិបាលអាល្លឺម៉ង់ និងគោលនយោបាយសារពើពន្ធរបស់ប្រទេសនេះ។

ដោយត្រូវបានរៀបចំឡើងដោយអ្នកជំនួញគ្រឿងចក្រស្ទូចក្នុងស្រុក លោក ម៉ាគូស ហ៊ូប៊រ (Markus Huber) ការតវ៉ានេះបានដំណើរការក្រោមបាវចនា រួមគ្នាដើម្បីប្រទេសរបស់យើង។

ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានជំនួយពីរដ្ឋាភិបាលបន្ថែមទៀតសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ការបន្ធូរបន្ថយពន្ធបន្ថែមទៀត និងជំនួយសម្រាប់កសិករអាល្លឺម៉ង់។ មនុស្សជាច្រើននៅក្នុងការតវ៉ាក៏ប្រឆាំងនឹងប្រាក់ដែលត្រូវបានចំណាយលើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ក្រុមអ្នករៀបចំបានរំពឹងថានឹងមានអ្នកចូលរួមជិត៣ម៉ឺននាក់ ហើយតួលេខបង្ហាញថា ចំនួនអ្នកចូលរួមមានជិតចន្លោះពី១ម៉ឺន ទៅ២ម៉ឺននាក់។
ការតវ៉ាកាលពីថ្ងៃអាទិត្យបាននបន្តពីរយៈពេលប៉ុន្មានសប្តាហ៍នៃការតវ៉ារបស់កសិករ និងអ្នកបើបររថយន្តដឹកទំនិញដែលអំពាវនាវឱ្យមានការបន្ធូរបន្ថយពន្ធ ៕