ការកែវិញ្ញាសាប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ធ្វើឡើងដោយតម្លាភាព

2024/01/29 06:48:37 pm        303

ការកែវិញ្ញាសាសរសេរប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បាន​ចាប់​ផ្តើម​ដំណើការ​ពីថ្ងៃនេះតទៅ ហើយគ្រោងបញ្ចប់នៅក្នុង​សប្តាហ៍ទី១ ខែកុម្ភៈ​ឆ្នាំ​២០២៤។ ការកែវិញ្ញាសាប្រឡងនេះធ្វើឡើងដោយតម្លាភាព។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​គណៈកម្មការ​រៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេស អប់រំកាយ និងកីឡា ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការ​កែ​វិញ្ញាសា​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​ឯកទេស​អប់រំកាយ និងកីឡា ធ្វើឡើងដោយមាន​ការ​ចូលរួម​សង្កេតការណ៍​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តំណាងសាកវិទ្យាល័យចំនួន១០ និងសាធារណៈជនជាដើមនោះ។ ការ​អនុញ្ញាត​ឱ្យភាគីពាក់ព័ន្ធចូលរួមសង្កេតការណ៍នេះ គឺដើម្បីធានា​តម្លាភាព​ជូន​បេក្ខជន​ដែល​បាន​ចូលរួម​ប្រឡង​ប្រជែង។ លើសពីនេះ ឯកឧត្តមបានលើកឡើងពីនិតិវិធីនៃការកែវិញ្ញាសាផងដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការ​ជ្រើសរើស​គ្រូ​បង្រៀន​ឯកទេសអប់រំកាយ និងកីឡា គឺជ្រើសរើសយកអ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុង​ទិស​ដៅ​កសាង​ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសុខភាពល្អ។ លោកជំនាវបន្តថា មុខវិជ្ជាវិជ្ជាអប់រំកាយ និងកីឡា បានផ្តល់​ផល​ប្រយោជន៍ សម្រាប់​សិស្សានុសិស្ស​អាច​មានស្មារតីធ្វើការជាក្រុម និងមានសុខភាពល្អជាដើម។

ពាក់ព័ន្ធនឹងការប្រឡងនេះដែរ អ្នកចូលរួមសង្កេតការណ៍យល់ឃើញថា ដំណើការប្រឡងប្រជែង និង​កែ​វិញ្ញាសាប្រឡង គឺធ្វើឡើងអាចទទួលយក និងត្រឹមត្រូវតាមនីតិវិធីផ្សេងៗដែលគ្រោងទុក។

ការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា គឺមានបេក្ខជនចូលរួមប្រឡងជិត ២០០០នាក់ ដោយក្នុងនោះបេក្ខជនដាក់ពាក្យសម្រាប់កម្រិតមូលដ្ឋាន១២+ ២ មាន​ចំនួន​ជាង ១ពាន់​នាក់ និងបេក្ខជនថ្នាក់កម្រិតមូលដ្ឋាន១២+៤ មានចំនួន ៤៤៧នាក់។ ចំពោះ​ចំនួន​ជ្រើស​រើស​ជា​ប់ជាគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា គឺកំណត់យកត្រឹមតែ ១០០នាក់ប៉ុណ្ណោះ។ ការ​ប្រឡង​ប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ត្រូវប្រឡងលើវិញ្ញាសា០២ ប្រភេទ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។ ហើយ​លទ្ធផល​នៃ​ការ​ប្រឡង​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        135
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        119
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm