កីឡាករ​​ Tim Merlier ឈ្នះការប្រណាំង​កង់​ដំណាក់កាល​ទី​៣ Tour de France តែ Van der Poel បន្ត​នាំមុខ​

2021/06/29 06:41:59 pm        68

​​ប្រណាំង​កង់៖ ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Tim Merlier បាន​ប្រជែង​ឈ្នះ​ការប្រកួត​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France តែ​កីឡាករ​ហូ​ឡង់ Mathieu van der Poel នៅតែ​បន្ត​នាំមុខ​រួម​ដដែល​។

​​ដំណាក់កាល​ទី៣ ដែល​មាន​ចម្ងាយ​ផ្លូវ ១៨២.៩​គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម Alpecin-Fenix រូប​នេះ​បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ចំណាយ​ពេល ៤ម៉ោង ២៨នាទី ១វិនាទី តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ជាតិ និង​ជា​មិត្ត​រួម​ក្រុម Jasper Philipsen និង​លេខ៣ កីឡាករ​បារាំង Nacer Bouhanni ពោល​គឺ​អ្នក​ទាំង៣ ​សុទ្ធ​តែ​មាន​ថេរវេលា​ដូចគ្នា​ទាំងអស់​។ ​យ៉ាង​ណាក្តី​ក្រោយ ៣ដំណាក់កាល​នេះ កីឡាករ​ហូ​ឡង់ Mathieu van der Poel ដែល​ឈ្នះ​ដំណាក់កាល​ទី២ នោះ និង​បាន​លេខ៧ នៅ​ដំណាក់កាល​ទី៣ នេះនៅតែ​បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​វេលា​រួម​ដដែល ​មាន​វេលា​ចំណេញ ៨វិនាទី​ពីលើ​អ្នក​លេខ២ កីឡាករ​បារាំង Julian Alaphilippe និង​លេខ៣ កីឡាករ​អេ​ក្វា​ដ័​រ Richard Carapaz យឺត​ជាង​អ្នក​នាំមុខ ៣១វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី៤ ថ្ងៃ​អង្គារ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៥០.៤​​គីឡូម៉ែត្រ ដែល​ជា​ដំណាក់​កាល​ប្រណាំង​លើ​ស្ថានភាព​ផ្លូវ​រាបស្មើ​ធម្មតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm