អ៊ីរ៉ង់ និយាយថា ជម្លោះនៅហ្កាហ្សា បង្ហាញពីលក្ខណៈ«លាក់ពុត»របស់សហរដ្ឋអាមេរិក

2024/01/29 07:20:12 pm        184

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយកាលពីថ្ងៃអាទិត្យថា អ្វីដែលបានកើតឡើងនៅតំបន់ហ្កាហ្សា បានបង្ហាញពី «លក្ខណៈលាក់ពុតនៃអ្វីដែលគេហៅថា អ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ» ។

លោកបាននិយាយដូច្នេះ នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ខណៈ បានស្តីបន្ទោសអង្គការសិទ្ធិមនុស្សរបស់លោកខាងលិច ចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ១១៤ថ្ងៃកន្លងទៅនេះ និងការគាំទ្ររបស់ប្រទេសលោកខាងលិចមួយចំនួន ចំពោះប្រទេសអ៊ីស្រាអែលក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ៊ុមព័ទ្ធឆ្នេរ។

លោកបានកត់សម្គាល់ថា «មុខមាត់ពុតត្បុតដែលគេហៅថាអ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានបង្ហាញនៅចំពោះមុខពិភពលោក បន្ទាប់ពីមានការវិវឌ្ឍន៍ និងស្ថានការណ៍ នៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យបាននិយាយថា ប្រជាជនជាង ១,៩ លាននាក់នៃចំនួនប្រជាជន ២,២លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញ និងគ្មានលំនៅឋានរស់នៅ ហើយជាង ២៦.០០០នាក់ក្នុងចំណោមពួកគេ រួមមានស្ត្រី និងកុមារប្រមាណ ១៨.០០០នាក់ត្រូវបានសម្លាប់ ដោយបាននិយាយថា អ្នកគាំទ្រអ៊ីស្រាអែល គួរតែខ្មាស់អៀនចំពោះការផុយស្រួយខាងសីលធម៌ដ៏ខ្លាំងរបស់ពួកគេ ទាក់ទងនឹងជោគវាសនារបស់ពលរដ្ឋតំបន់ហ្កាហ្សា ។

អ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ បន្ទាប់ពីក្រុមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់ស្លាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅបន្តលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៦.៤២២ នាក់។


អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm