កង​ទ័ព​អាមេរិក​រង​ការ​វាយ​ប្រហារ​នៅ​​ស៊ី​រី​ បន្ទាប់ពី​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​កង​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​

2021/06/29 07:02:45 pm        127

ស៊ីរី៖ ​កងទ័ព​សហរដ្ឋអាមេរិក​បាន​រង​ការ​បាញ់​ប្រហារ​ ដោយ​គ្រាប់​រ៉ូ​កែ​ត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ​ប៉ុន្តែ​បាន​រួច​ផុត​ពី​ការ​រង​របួស​នៅ​ក្នុង​សកម្មភាព​ ដែល​ទំនង​ជា​ការ​សងសឹក​ ចំពោះ​ការ​វាយ​ប្រហារ​របស់​ស​ហ​រដ្ឋ​អាមេរិក​កាលពី​ចុង​សប្តាហ៍​ ប្រឆាំង​នឹង​កងជីវពល​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អ៊ីរ៉ង់​នៅ​ស៊ី​រី ​និង​អ៊ីរ៉ាក់​។​

​អ្នកនាំពាក្យ​យោធា​សហរដ្ឋអាមេរិក​ម្នាក់​បាន​និយាយ​ថា ​កងកម្លាំង​សហរដ្ឋអាមេរិក​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​រ៉ូ​កែ​ត​ជាច្រើន​គ្រាប់ ប៉ុន្តែ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​ ​លោក​វរសេនីយ៍ទោ Wayne Marotto បាន​និយាយ​ថា មិន​មាន​អ្នក​រង​របួស និង​ការខូចខាត​ត្រូវ​បាន​គេ​វាយតម្លៃ​នោះ​ទេ​។ យើង​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​នៅ​ពេល​ដែល​យើង​មាន​ព័ត៌មាន​បន្ថែម។​ ប្រភព​នៅ​តំបន់ Deir al Zor ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា ​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​បាន​បាញ់​កាំភ្លើង​ធំ​ពីរ​បី​គ្រាប់​នៅ​ក្បែរ​តំបន់​ប្រេង al Omar គ្រប់គ្រង​ដោយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​ ​កងជីវពល​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ បាន​ប្ដេជ្ញា​សងសឹក​ចំពោះ​ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក ​ហើយ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ថា ​ពួកគេ​នឹង​បន្ត​ដាក់​គោល​ដៅ​លើ​កងកម្លាំង​សហរដ្ឋអាមេរិក​។​

ពួកគេ​បាន​និយាយ​ថា​ “យើង​…​នឹង​សងសឹក​បំណុល​​ឈាម​នៃ​ពួក​ទុក្ករបុគ្គល​សុចរិត​របស់​យើង ​ប្រឆាំង​នឹង​ជនល្មើស​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​នេះ ហើយ​ដោយមាន​ជំនួយ​ពី​ព្រះ​ យើង​នឹង​ធ្វើ​ឱ្យ​ខ្មាំង​សត្រូវ​ភ្លក់​រស់​ជាតិ​ល្វីង​ជូរចត់​ នៃ​ការ​សង​សឹក​របស់​យើង​។ ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ​លោក Antony Blinken និង​សេត​វិមាន​បាន​ការពារ​ការ​វាយ​ប្រហា​រ​ របស់​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ាក់​ និង​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​កាត់បន្ថយ​ហានីភ័យ​នៃ​ជម្លោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm