អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះបញ្ច្រាបការយល់ដឹងពីផលវិបាក នៃគ្រឿងញៀន ដល់ សិស្សានុសិស្សវិទ្យាល័យព្រែកថ្មី

2024/01/29 09:50:34 pm        220

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌច្បារអំពៅ បាន​បន្ត​សកម្មភាព​ក្នុង​ការ​ចុះ​ផ្សព្វ​ផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យព្រែកថ្មី ស្ថិតក្នុង​សង្កាត់​ព្រែកថ្មី ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ។

លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែន​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានប្រាប់ឱ្យដឹងថា ៖ ថ្ងៃនេះ នគរបាលជំនាញ បានធ្វើការពន្យល់ និង​បង្ហាញ​ដល់​ក្មួយ​ៗ សិស្សានុសិស្ស ពីចំណុចជាច្រើន នៃផលវិបាកអំពីគ្រឿងញៀន ដោយសិស្សានុសិស្ស ក៏​បាន​ផ្តោះ​ផ្តងជាមួយសំណួរ និង​ការ​ងឿង​ឆ្ងល់​មួយ​ចំនួន​របស់​ពួក​គាត់​មក​កាន់​សមត្ថកិច្ច​វិញ​ផង​ដែរ ដើម្បីសុំការបកស្រាយបញ្ជាក់ ។

សិស្សានុសិស្ស យល់ឃើញថា ៖ ពួកគាត់បានយល់ជ្រាបកាន់តែច្បាស់ ពី​ចំណុច​ដែល​ពួក​គាត់​ពុំ​សូវ​បាន​ដឹង លើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពីបាន​ចូល​រួម​ក្នុង​ការ​ស្តាប់​ការ​ពន្យល់​ណែនាំ​របស់​នគរបាលជំនាញនៅថ្ងៃនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជា​ដើម​ចម​ចម្បង​បំផុត​ នៃការបំផ្លាញធនធានមនុស្ស គ្រួសារ និងសង្គមជាតិទាំងមូល ។

លោកញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បាន​ប្រាប់​ឱ្យដឹងថា ទន្ទឹមនឹងការចុះអប់រំលើបញ្ហាគ្រឿងញៀនខាងលើនេះដែរ បញ្ហាទប់ស្កាត់​សិស្សានុសិស្ស​ដែលគេចសាលា ហើយនាំទៅអង្គុយពពាក់ពពូននៅតាមបណ្តាទីតាំងរោងកាហ្វេ ទីតាំង​ស្នូកឃ័រ ក៏ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ផងដែរ ។

សូមបញ្ជាក់ បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី០៤ ដែល​រាជ​រដ្ឋាភិបាល អាណត្តិ​ទី៧ កំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង ដូច្នោះហើយអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏​កំពុង​ខិតខំ​បន្តបង្ក្រាប និងដាក់ចេញនូវយន្តការចុះផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ពលរដ្ឋ និង​តាម​សាលា និងវិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជាការតាសតឿន និង​ក្រើន​រំលឹក​ដល់​សិស្សា​នុសិស្ស​ដែលជាទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm