អតីតមេបញ្ជាការណាតូ៖សង្រ្គាមអ៊ុយក្រែន អាចនឹងបញ្ចប់ដូចសង្រ្គាមកូរ៉េដែរ ដោយរុស្ស៊ីគ្រប់គ្រងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន

2024/01/29 10:08:22 pm        50

អតីតមេបញ្ជាការសម្ព័ន្ធភាពកំពូលណាតូម្នាក់ បាននិយាយថា ការបញ្ចប់សង្គ្រាមអ៊ុយក្រែន អាចមើលទៅដូចសង្គ្រាមកូរ៉េ ដែលផ្នែកខ្លះនៃអ៊ុយក្រែននៅសេសសល់ ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។

លោក ជេមស៍ ស្តាវរីឌីស (James Stavridis) កងទ័ពជើងទឹកអាមេរិកដែលចូលនិវត្តន៍ បាននិយាយនៅkក្នុងកម្មវិធី«The Cats Roundtable»របស់ 77 WABC ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖«ទីបំផុត វានឹងបញ្ចប់ដូចជាសង្រ្គាមកូរ៉េ មានន័យថា រុស្ស៊ីប្រហែលជានៅតែគ្រប់គ្រងផ្នែកខ្លះនៃអ៊ុយក្រែន គ្រីម៉េ ស្ពានដីទៅកាន់ប្រទេសរុស្ស៊ី។ បទសម្ភាសន៍តាមវិទ្យុ ដែលផ្សាយកាលពីថ្ងៃអាទិត្យ។

លោកស្តាវរីឌីស បានបន្ថែមថា៖«ម្យ៉ាងវិញទៀត ខ្ញុំឃើញអ៊ុយក្រែនកំពុងចូលទៅក្នុងអង្គការណាតូ»។

ប្រទេសរុស្ស៊ី បានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជម្លោះអូសបន្លាយជាយូរ បានឃើញថា រុស្ស៊ីកំពុងប្រឈមមុខនឹងទណ្ឌកម្មដ៏អាក្រក់របស់ប្រទេសលោកខាងលិច ហើយអ៊ុយក្រែន ពឹងផ្អែកលើការគាំទ្ររបស់លោកខាងលិចសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ពួកគេ។

លោកស្តាវរីឌីស បានប្រាប់ពិធីករវិទ្យុលោក ចន ខាតស៊ីម៉ាទីឌីស (John Catsimatidis)ថា៖«ទាំងរុស្ស៊ី និងអ៊ុយក្រែន កាន់តែហត់នឿយដោយសង្រ្គាមនេះ ទាក់ទងនឹងសមត្ថភាពយោធារបស់ពួកគេ និងនៅក្នុងលក្ខខណ្ឌនៃទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងត្រូវបានអនុវត្តលើភាគីទាំងពីរ»។

លោកស្តាវរីឌីស បានបន្តទៀតថា៖«លោកចន នៅពេលដែលខ្ញុំនិយាយសរុបទាំងអស់មក ខ្ញុំគិតថា នៅចុងឆ្នាំនេះ ប្រហែលជាបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក យើងមានពេលមួយសម្រាប់ការចរចាដ៏សំខាន់»។

នៅខែកញ្ញា ឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានចេញក្រឹត្យមួយ ដោយនិយាយថា ការចរចាសន្តិភាពគឺ «មិនអាចទៅរួច» ជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)ទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm