ជំងឺគ្រុនចាញ់ ក្នុងប្រទេស​កម្ពុជា បាន​ថយ​ចុះ​ជាង​៧០% ​ក្នុង​ឆ្នាំ​២០២០​នេះ​

2021/04/27 09:59:58 am        30

ភ្នំពេញ ៖ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ​បាន​បញ្ជាក់ថា ​ជំងឺគ្រុនចាញ់ ក្នុង​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​ជាង​៧០% ក្នុង​ឆ្នាំ​២០២០​នេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។


លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ឲ្យ​ដឹង​ទៀតថា ​ចំនួន​ករណី​គ្រុនចាញ់​សរុប​មាន​ចំនួន​៧៥២៤ ក្នុងនោះ​ករណី​ជំងឺគ្រុនចាញ់​ប្លា​ស្មូ​ដ្យូ​ម​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ​មាន​ចំនួន​៧៧៥​ករណី ​និង​ប្លា​ស្មូ​ដ្យូ​ម​វីវ៉ា​ក់ មាន​ចំនួន​៦៧៤៩ ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០​នេះ​។ ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ​យ៉ាងណា ​ក៏​ក្រសួងសុខាភិបាល​ ជំរុញ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​គ្រុនសន្ធំ​ សម្រាប់​ជំហាន​ចុងក្រោយ​នៃ​ការសម្រេច​គោលដៅ​ឆ្នាំ​២០២០ ​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ ​តាម​គោលដៅ​ដែល​បាន​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១៦–២០២៥ ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​បានប្រគល់​ផែនការ​យុទ្ធសាស្ត្រ​នេះ ​ក្រសួងសុខាភិបាល​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​គ្រប់រូប ត្រូវ​បន្ត​ចូលរួម​អនុវត្តតាម​វិធានការ​របស់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ​ដែល​កំពុង​បាន​ប្រតិ​ប​តិ្ត​ការ​ជា​បន្តបន្ទាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ពិសេស​សូម​កុំ​ភ្លេច​យក​មុង​ជ្រលក់​ថ្នាំ​ទៅតាម​ពេល​ចូល​ក្នុង​ព្រៃភ្នំ តំបន់​ប្រឈម​ចម្លង​ជំងឺ​គ្រុនចាញ់​ ត្រូវ​សំរាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជាប្រចាំ ​(​ពិសេស​ពេល​ព្រលប់ និង​យប់​) ត្រូវ​ស្វែងរក​សេវា​ពិនិត្យ ព្យាបាល​ជំងឺគ្រុនចាញ់ ​ដែល​នៅ​ជិត​បំផុត ដើម្បី​ពិគ្រោះ​ជំងឺ ឬ​ជោះ​ឈាម​រក​មេរោគ​គ្រុនចាញ់ ​នៅ​រាល់ពេល​បន្ទាប់ពី​បាន​ចូល​ទៅ​តំបន់​ប្រឈម​ចម្លងជំងឺ​គ្រុនចាញ់ ​និង​ត្រូវ​ទទួល​ការព្យាបាល​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ភ្នាក់ងារ​ពិនិត្យ ​ព្យាបាល​ជំងឺគ្រុនចាញ់​។ ​ទន្ទឹមនឹងនោះ​ក្រសួងសុខាភិបាល ​នៅតែ​បន្ត​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​ទាំង​មុង​ជ្រលក់​ថ្នាំ និង​ការ​ធ្វើ​តេស្ត​ និង​ព្យាបាល​ជំងឺគ្រុនចាញ់​៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm