អង្គការសហប្រជាជាតិ អំពាវនាវឲ្យផ្តល់មូលនិធិបន្ថែមទៀតដើម្បីគាំទ្រកងកម្លាំងសន្តិសុខសូម៉ាលី

2024/01/29 10:15:58 pm        30

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកការគាំទ្រផ្នែកប្រតិបត្តិការ លោក Atul Khare បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសសូម៉ាលី ដោយបានបញ្ជាក់លើតម្រូវការសម្រាប់មូលនិធិបន្ថែម ដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខប្រទេសសូម៉ាលី។ លោក Khare បានទទួលស្គាល់ដៃគូអន្តរជាតិដែលរួមចំណែកដល់មូលនិធិ Trust Fund គ្រប់គ្រងដោយអង្គការសហប្រជាជាតិ និងបានអំពាវនាវសុំធនធានបន្ថែមទៀត ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពនៅក្នុងប្រទេសសូម៉ាលី។ លោក Khare បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញនៅទីក្រុង Mogadishu រដ្ឋធានី ប្រទេសសូម៉ាលីថា លោកសូមអំពាវនាវដល់រដ្ឋសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ ចូលរួមចំណែកដល់មូលនិធិ Trust Fund ។ លោកបានបញ្ជាក់លើតួនាទីដ៏សំខាន់ដែលមានរបស់ការិយាល័យផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសសូម៉ាលី (UNSOS) ដែលបាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពរបស់កងកម្លាំងសន្តិសុខប្រទេសសូម៉ាលី និងជនស៊ីវិល ក្នុងវិស័យសំខាន់ៗដូចជាអាកាសចរណ៍ស៊ីវិល ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការព្យាបាលបន្ទាន់ និងការសង្គ្រោះផ្នែកវេជ្ជសាស្រ្ត។ លោក Khare និយាយថា យើងមានក្តីសង្ឃឹមដ៏មុតមាំសម្រាប់ប្រទេសសូម៉ាលី ហើយលោក មានទំនុកចិត្តថា ពួកគេនឹងកសាងលើសមិទ្ធិផលដែលបានធ្វើកន្លងមក និងឈានដល់ដំណាក់កាលសំខាន់ជាច្រើនទៀត។ អង្គការ UNSOS ត្រូវបានគេរំពឹងថា នឹងបង្កើនចំនួនកងកម្លាំងសន្តិសុខនៅសូម៉ាលី ដែលគាំទ្រដោយមូលនិធិ Trust Fund សូម៉ាលី ដល់ ១៨.៩០០នាក់ ពីចំនួន ១៥.៩០០នាក់ ដោយបានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ ២០២៣ ស្របតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។មន្ត្រីអង្គការសហប្រជាជាតិ ដែលបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គការសហប្រជាជាតិ និងបេសកកម្មផ្លាស់ប្តូរសហភាពអាហ្វ្រិកនៅប្រទេសសូម៉ាលី (ATMIS) ដែលបានបន្ថែមតួនាទីនៅពេលអនាគតរបស់អង្គការ UNSOS នឹងត្រូវបានកំណត់ជាផ្នែកមួយនៃការពិភាក្សាក្រោយឆ្នាំ ២០២៤ ស្តីពីការរៀបចំសន្តិសុខនៅក្នុងប្រទេសសូម៉ាលី និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm