ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងអំពើហិង្សា នៅមីយ៉ាន់ម៉ា ជារបៀបវារៈសំខាន់បំផុត សម្រាប់កិច្ចប្រជុំ នៅឡាវ

2024/01/29 10:18:38 pm        33

ជំហរអះអាងមិនរាថយរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងការកើនឡើងនៃអំពើហិង្សា នៅសហភាពមីយ៉ាន់ម៉ា គឺជារបៀបវារៈធំជាងគេបំផុត សម្រាប់កិច្ចប្រជុំអ្នកការទូតប្លុកអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ នាថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ ដោយការជួបប្រជុំគ្នានេះ គឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គិតចាប់តាំងពីប្រទេសឡាវចូលកាន់តំណែងជាប្រធានប្តូរវេន។

អ្នកការទូតតំណាងឲ្យប្រទេសទាំង ១០ ដែលមានប្រជាជនរួមបញ្ចូលគ្នាជិត ៦៥០លាននាក់ និងផលិតផលក្នុងស្រុកសរុប ឬ GDP ជាង ៣សែនកោដិដុល្លារ នឹងធ្វើការដើម្បីបង្កើតយុទ្ធសាស្ត្រស្ដីពីបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ប្រមុខការទាំងទាំងអស់ក៏កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត ក្រោមប្រធានបទ «លើកកម្ពស់ការតភ្ជាប់ និងភាពធន់»។

ក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាន ដែលមានឥណ្ឌូនេស៊ី ថៃ សិង្ហបូរី ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ប្រ៊ុយណេ និងឡាវ ប្រទេសមួយចំនួនមានជម្លោះទាមទារដែនសមុទ្រ នៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។ ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនៃដឺនទឹកនៃសមុទ្រចិនខាងត្បូង ដែលតាមការប៉ាន់ស្មានទឹកប្រាក់ប្រមាណ ៥សែនកោដិដុល្លារបានពីពាណិជ្ជកម្មអន្តរជាតិឆ្លងកាត់ផ្លូវនេះជារៀងរាល់ឆ្នាំ ដែលនេះបាននាំឲ្យឈានទៅរកការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងប្រទេសទាំងនោះ ជាពិសេសបំផុតនោះ ជាមួយហ្វីលីពីន និងវៀតណាម។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឡាវលើកឡើងថា អាស៊ានបានពិភាក្សាអំពីកង្វល់នៃ «ការទាមទារទឹកដីឡើងវិញ សកម្មភាពនានា ឧប្បត្តិហេតុធ្ងន់ធ្ងរ នៅក្នុងតំបន់ រួមទាំងសកម្មភាពដែលធ្វើឲ្យសុវត្ថិភាពរបស់មនុស្សទាំងអស់ស្ថិតក្នុងហានិភ័យ» និង «បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនធ្វើទំនើបកម្មយោធា និងការអត់ធ្មត់ ក្នុងសកម្មភាពទាំងអស់របស់អ្នកទាមទារ។ ជាមួយគ្នានេះ ឡាវគឺជាប្រទេសអាស៊ានដំបូងគេដែលមានព្រំដែនជាប់សហភាពមីយ៉ាន់ម៉ា ដែលបានធ្វើជាប្រធាន ចាប់តាំងពីរបបយោធាប្រទេសនេះបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi។

សហភាពមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឲ្យបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ឬតំណាងនយោបាយណាមួយទៅចូលរួមកិច្ចប្រជុំអាស៊ាននោះឡើយ ចាប់តាំងពីចុងឆ្នាំ២០២១ នៅពេលដែលប្រទេសនេះរារាំងបេសកជនរបស់ប្លុកមិនឲ្យទៅជួបជាមួយលោកស្រី Suu Kyi។ ហើយនៅហ្លួងព្រះបាង ប្រទេសនេះត្រូវបានតំណាងដោយមន្ត្រីក្រសួងការបរទេសដែលមិនពាក់ព័ន្ធនយោបាយជំនួសវិញ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        26
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm