តើក្រុមហាម៉ាសបានអាវុធពីណា? ដោយកាន់តែច្រើនឡើងៗពីអ៊ីស្រាអែល

2024/01/29 10:26:17 pm        35

បើតាមការឲ្យដឹងដោយផ្ទាល់ពីយោធាអ៊ីស្រាអែល បានបង្ហាញថា មន្ត្រីយោធា និងចារកម្មរបស់អ៊ីស្រាអែល បានសន្និដ្ឋានថា អាវុធមួយចំនួនធំដែលក្រុមហាម៉ាសប្រើក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា និងក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សាស្ទ្រីប បានមកពីប្រភពមិនទំនងសោះ។

អស់ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិភាគបានចង្អុលបង្ហាញពីផ្លូវរត់ពន្ធក្រោមដី ដើម្បីពន្យល់ពីរបៀបដែលក្រុមហាម៉ាសរក្សាអាវុធយ៉ាងតឹងរ៉ឹង បើទោះបីជាយោធាអ៊ីស្រាអែលហ៊ុមព័ទ្ធតំបន់ហ្កហ្សាស្ទ្រីបក៏ដោយ។

ប៉ុន្តែការស៊ើបការណ៍ថ្មីៗនេះ បានបង្ហាញពីវិសាលភាពដែលក្រុមហាម៉ាសអាចផលិតគ្រាប់រ៉ុក្កែត និងអាវុធប្រឆាំងរថក្រោះជាច្រើនរបស់ខ្លួនពីគ្រាប់បែករាប់ពាន់គ្រាប់ដែលមិនផ្ទុះ នៅពេលដែលអ៊ីស្រាអែលវាយប្រហារពួកគេក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមអ្នកជំនាញអាវុធ និងមន្ត្រីចារកម្មអ៊ីស្រាអែល និងលោកខាងលិច។

ជាមួយគ្នានេះ ក្រុមហាម៉ាសក៏កំពុងបំពាក់អាវុធដល់យុទ្ធជនរបស់ខ្លួនជាមួយនឹងអាវុធដែលត្រូវបានលួចពីមូលដ្ឋានយោធាអ៊ីស្រាអែល។ ការស៊ើបការណ៍សម្ងាត់ដែលប្រមូលផ្តុំបាន ក្នុងអំឡុងពេលជាច្រើនខែនៃការប្រយុទ្ធគ្នា បានបង្ហាញថា អាជ្ញាធរអ៊ីស្រាអែលមិនត្រឹមតែបានវាយតម្លៃខុស ចំពោះចេតនារបស់ក្រុមហាម៉ាស នៅមុនថ្ងៃទី៧ ខែតុលាប៉ុណ្ណោះទេ តែពួកគេក៏បានមើលរំលងពីសមត្ថភាពរបស់ក្រុមនេះ ក្នុងការទទួលបានអាវុធផងដែរ។

តែអ្វីដែលច្បាស់នៅពេលនេះ គឺថា សព្វាវុធដែលកងកម្លាំងអ៊ីស្រាអែលបានប្រើ ដើម្បីពង្រឹងការបិទតំបន់ហ្កាហ្សា ក្នុងរយៈពេល ១៧ឆ្នាំកន្លងមក ឥឡូវនេះត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេវិញ។ គ្រឿងផ្ទុះយោធារបស់អ៊ីស្រាអែល និងអាមេរិក បានធ្វើឲ្យក្រុមហាម៉ាសអាចបាញ់ស្រោចគ្រាប់រ៉ុក្កែតដល់អ៊ីស្រាអែល ហើយជាលើកដំបូង ប្រជ្រៀតចូលវាយលុកដល់ទីក្រុងនានារបស់អ៊ីស្រាអែលពីតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm       
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm