ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨

2024/01/30 01:43:32 am        139

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តអ ភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំ  ពេញ ដោយមានការចូលរួមពីមន្ត្រីក្រសួងបរិស្ថាន តំណាងសហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍ សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជនចូលរួមអភិវឌ្ឍនៅក្នុងសហគមន៍ ដោយលើកទឹកចិត្តឱ្យសហគមន៍ទាំងនោះដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានពង្រឹងការអនុវត្តឱ្យបានខ្ជប់ខ្ជួន។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឈសហគមន៍មូលដ្ឋាន ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដោយមាន សង្គតិភាពជាមួយនឹងឯកសារយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន និងឯកសារគោលនយោបាយពាក់ព័ន្ធដទៃទៀតផងដែរ។ ដំណើរការនៃកា រៀបចំកសាងផែនការយុទ្ធសាស្ដ្រនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គភាពជំនាញក្រោយឱវាទក្រសួង ស្ថានប័នពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន។ ផែនការយុទ្ធសាស្រ្តនេះ ផ្ដោតទៅលើកិច្ចអន្តគមន៍សំខាន់ៗចំនួន៣រួមមាន៖ទី១.លើកកម្ពស់គុណភាពជីវិត សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការរស់នៅស្អាតរបស់សហគមន៍ ទី២.លើកកម្ពស់ជីវភាពប្រជាសហគមន៍ និងទី៣.បង្កើនការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង គ្រប់ដណ្តប់លើផ្ទៃដីជាង៧លានហិកតា និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣សហគមន៍ គ្រប់គ្រងលើផ្ទៃដីព្រៃទំហំជាង៣សែនហិកតា ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm