កសិកររងគ្រោះដោយការដុតស្រូវនៅតាកែវ ទទួលបានអំណោយសង្គ្រោះពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/01/30 01:59:15 am        114

តាកែវ ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម​ Tik Tok ស្តីពីករណីដុតស្រូវរបស់ប្រជាកសិកររួចមក,​ នៅរសៀល​ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​លោក យន​ ឡាច រស់នៅភូមិសំរោងខាងលិច​ ឃុំគោកព្រេច​ ស្រុកគិរីវង់ ខេត្តតាកែវ ជាកសិកររងគ្រោះដោយការដុតស្រូវ​។

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងសោកស្តាយចំពោះហេតុការណ៍នេះ ជាពិសេសផ្តាំផ្ញើដ ល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្ន​កុំឱ្យមានករណីដូចនេះកើតឡើងទៀត ហើ យត្រូវចេះយោគយល់​គ្នា​ អធ្យាស្រ័យគ្នា​ ក្នុងនាមជាខ្មែរដូចគ្នា​ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី ។ លោកជំទាវ​ក៏បានផ្តាំផ្ញើ​ដល់ប្រជាកសិកររូបនេះ សូមថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោក យន ឡាច មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងបានឧបត្ថម្ភ​គ្រឿងឧប ភោគ បរិភោគ​ សម្ភារប្រើប្រាស់ និងថវិកា​ ១០លានរៀល​ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន​ ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោ យសន្តិវិធី និងទទួលបានយុត្តិធម៌​ ក្រោមម្លប់សន្តិភាព​ និងការអភិវឌ្ឍ។

ក្រៅពីអញ្ជើញសួរសុខទុក្ខ និងផ្ដល់ជូនអំណោយដល់កសិកររូបនេះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ​ និងអនុសាខាស្រុកគិរីវង់​ បានបន្តចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនជនចាស់ជរាឥតទីពឹងចំនួន​ ៣៨គ្រួសារ​ រស់នៅក្នុងឃុំគោកព្រេច​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយជនចាស់ជរានៅទីនោះ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចំពោះលោកយាយលោកតាទាំងអស់​ និងផ្តាំផ្ញើលោកតាលោកយាយទាំងអស់ សូមថែទាំសុខភាព​ឱ្យបានល្អ បរិភោគមានអនាម័យ មានអាហារូបត្ថម្ភ​ត្រឹមត្រូវ កុំហូបប្រៃពេក ផ្អែមពេក ​ខ្លាញ់ពេក​ និ ងគ្រឿងស្រវឹង​ ដែលបង្កឱ្យមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ​ សូមចូលរួមថែរក្សាការពារ​បរិស្ថាន​ កាត់ប ន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អរបស់យើងទាំងអស់គ្នា​ និងភពផែនដីទាំងមូល។

អំណោយដែលចែកជូនជនចាស់ជរានៅទីនោះ បានផ្ដល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ​ ២៥ គីឡូ ក្រាម​,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៊ីវ​ ឬទឹកត្រី​ ១យួរ​ និងឃីត​មានមុង​ ភួយ​ សារុង​ ក្រមាជាដើម ១ កញ្ចប់៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm