យុវជនកំព្រា និងកំពុងធ្លាក់ខ្លួនឈឺនៅកំពង់ឆ្នាំង ទទួលបានផ្ទះមួយខ្នងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/01/30 02:36:40 am        176

កំពង់ឆ្នាំង ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី២៩​ ខែមករា ឆ្នាំ២០ ២៤ បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ចុះពិនិត្យភ្លាមៗនូវទីតាំងសាងស ង់ផ្ទះថ្មី ១ខ្នង​​ ជូនដល់យុវជនកំព្រា​ ២នាក់បងប្អូនដែលកំពុងរស់នៅភូមិត្បែងខ្ពស់​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង។

យុវជនកំព្រា​ ២ នាក់​បងប្អូននេះ, បងប្រុសឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត បច្ចុប្បន្នជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ និងប្អូនស្រីឈ្មោះ​ ពឹម​ ណេង​ អាយុ ១២ឆ្នាំជាសិ ស្សរៀនថ្នាក់ទី៦។

លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា៖ បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរប ស់យុវជនកំព្រាទាំងពីររួចមក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យសហការី​ ចុះពិនិត្យទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។ ជាក់ស្តែង​ បេសកកម្មក្នុងថ្ងៃនេះ​ គឺក្រុមការ ងារបានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ហើយក្រុមជាងក៏នឹងចុះមកសាងសង់ឱ្យបានឆាប់ ៗ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

លោកជំទាវបញ្ជាក់បន្ថែមថា៖ ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ គឺជាការបន្ថែមនូវគុណត ម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់យុវជនកំព្រាទាំងពីរនាក់នេះ និងជាការគិតគូរវែងឆ្ងាយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ ដែលយកចិត្តទុកដាក់ទៅលើសុខភា ព​ អនាម័យ និងគិតគូរពីសុវត្ថិភាព​របស់ក្មេងស្រី ដែលត្រូវសិក្សារៀនសូត្រ​ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។

ចំពោះបញ្ហាជំងឺរបស់ ពឹម​ សំណាង​ វិញ​, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យា បាលជាបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ដើម្បីវេជ្ជបណ្ឌិតជំនាញព្យាបាលឱ្យបានឆា ប់ជាសះសើ្បយ។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ​,​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បាននាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីជីវភាពរស់នៅ ព្រមទាំ ងបានជម្រាបជូនពី​ការសាងសង់ផ្ទះថ្មី​ ១ខ្នង​ រួមទាំងការគិតគូរពីសុខភាព គឺការបញ្ជូនមកពិនិត្យព្យាបា លភ្លាមៗ​ និងរ៉ាប់រងការចំណាយទាំងស្រុងលើការព្យាបាលនេះផងដែរ។

លោកជំទាវ​បានផ្តាំផ្ញើលើកទឹកចិត្តដល់យុវជនកំព្រាទាំងពីរនាក់នោះ ឱ្យថែទាំសុខភាពឱ្យបានល្អ អនុវ ត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ​ និងជូនពរឱ្យឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបា លនោះផងដែរ។ លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់យុវជនទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន​ និងនៅមើលថែទាំក្មួយក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ

នេះផងដែរ​។

យុវជនកំព្រាទាំងពីរ មានក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត​ដែ លរំពឹងថា នឹងមានអនាគតភ្លឺស្វាងដូចយុវជនដទៃទៀតដែរ។

សូមជម្រាបជូនថា​ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន​ ៣៤គ្រួសារ​ ដោយក្នុង​ ១គ្រួសារ​ ទទួលបាន​ អង្ករសុខភាព​ចំនួន​ ២កញ្ចប់ផងដែរ៕ ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm