ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរាយការណ៍ថា អ៊ីរ៉ង់ចាប់ផ្ដើមបាញ់បង្ហោះផ្កាយរណបបីគ្រឿងព្រមៗគ្នា

2024/01/30 04:15:26 am        25

ស្របពេលដែលមានការថ្កោលទោសពីលោកខាងលិចទៅលើការបាញ់បង្ហោះផ្កាយរណប១គ្រឿងមុននេះ ក្នុងខែនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមបាញ់បង្ហោះផ្កាយរណបបីគ្រឿងព្រមៗគ្នាលើកដំបូងកាលពីថ្ងៃអាទិត្យដោយប្រើប្រាស់យានចម្លងដឹកផ្កាយរណបឈ្មោះ ស៊ីម៉័រ(Simorgh) ដែលអភិវឌ្ឍន៍ដោយក្រសួងការពារជាតិ។

សេចក្ដីរាយការណ៍ បាននិយាយថា ផ្កាយរណប១គ្រឿង ទម្ងន់៣២គីឡូក្រាម និង ពីរគ្រឿងទៀតជាផ្កាយរណបណាណូ (nano-satellite)ក្នុង១គ្រឿងៗមានទម្ងន់មិនតិចជាង១០គីឡូក្រាម ត្រូវបានគេបញ្ជូនអោយទៅស្ថិត ក្នុងលំហចម្ងាយ៤៥០គីឡូម៉ែត្រជាមួយនឹងឧបករណ៍តូចចំនួនពីរ ដែលមានគោលបំណង ធ្វើការសាកល្បងពីការទំនាក់ទំនងបញ្ជូនទិន្នន័យ និងការកំណត់ទីតាំងភូមិសាស្រ្ដ។

ផ្កាយធំជាងគេ មានឈ្មោះ ម៉ាដា(Mahda) ដែលត្រូវបានស្ថាបនាឡើងដោយទីភ្នាក់ងារអវកាសរបស់ប្រទេសអ៊ីរ៉ង់ មានគោលបំណងដើម្បីធ្វើការសាកល្បងពីភាពជាក់លាក់របស់យានចម្លង ស៊ីម៉័រ(Simorgh)ដែលកំពុងដឹកជញ្ជូនឧបករណ៍ពហុមុខងាទៅកាន់ទីអវកាស៕

គួរំលឹកថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្ដើមបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនឈ្មោះ សូរ៉ាយ៉ា(Soraya)ចូលក្នុង លំហអាកាសនៅខែនេះ ដែលនាំអោយមានការថ្កោលទោសពីប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ដែល បាននិយាយថា ការចាប់ផ្ដើមបច្ចេកវិទ្យារូបយន្ដក្នុងទីអវកាសនោះ អាចត្រូវបានគេប្រើប្រាស់សម្រាប់ការ អភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm