ខេត្តកោះកុង មានអ្នកស្លាប់ចំនួន៥នាក់ដោយសារកូវីដ-១៩

2021/06/29 08:52:46 pm        430

កោះកុង ៖ តាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ មិថុនា បាន​បង្ហាញថា មានអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩ មានចំនួន២នាក់នាចុងខែនេះ។

លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ​បាន​ឲ្យដឹងថា​ អ្នកជំងឺ​ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ដោយការរលាកសួតធ្ងន់ធ្ងរ ដោយសារ​ជំងឺកូវីដ១៩ រួមជាមួយជំងឺក្រិនថ្លើម និងជំងឺខ្សោយក្រលៀនរុំារៃ។

លោកវេជ្ជបណ្ឌិត បន្ថែមថា បុរសខាងលើស្លាប់នៅថ្ងៃទី២៨ មិថុនា វេលាម៉ោង ១៧:២០នាទី បើតាមរោគ​វិនិច្ឆ័យ​តាមដាន។ រហូតមកដល់ពេលនេះ អង្គការ​សុខាភិបាលពិភពលោក​បាន​បង្ហាញថា គ្មានឱសថពិសេសណា​មួយជាក់លាក់ក្នុងព្យាបាលជំងឺកូវីដ​អោយ​ជាសះស្បើយ​នៅឡើយទេ ​មានតែវិធានការសុខាភិបាលបង្ការ៣កុំ និង៣ការពារ ជាជម្រើស​ដ៏មាន​ប្រសិទ្ធភាព​បំផុតក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយអត្រាមរណភាព។

ចំណែកលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏បង្ហាញដែរថា អ្នកជំងឺ ភេទស្រី វ័យ៧៦ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលា​ម៉ោង១រំលង​អធ្រាត្រថ្ងៃទី២៩ មិថុនា ២០២១។ ស្រ្តីវ័យចំណាស់នេះដែរ បានចូលសម្រាក​ព្យាបាលជំងឹកាលពីថ្ងៃទី២៦មិថុនា ។

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍​​ក្រុមការងាររៀប​ចំចាត់​ចែង​បូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃនេះថា គិតចាប់​ពីថ្ងៃទី១០ខែមិថុនា ដល់ត្រឹមថ្ងៃទី២៩ មិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺ​កូវីដ១៩ ចំនួន៥នាក់ ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។

បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសាកសព អ្នកស្លាប់ដោយជំងែកូវីដ​តាមប្រពៃណី​ជាតិខ្មែររួចរាល់ នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីដ​នៅមិនទាន់ចេញជារូបរាងនៅឡើយ។ ការមិនទាន់លេចជារូបរាងឡើយ ត្រូវបានអាជ្ញាធរ អះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនា តម្រូវការអំឡុងកូវីដ៕

អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm