
អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទ (ទី២៩ ខែមករា)នេះ បាននិយាយថា ខ្លួនបានប្រាប់ទៅក្រុមហ៊ុន OpenAI ថា កម្មវិធីបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុន គឺកម្មវិធី ChatGPT បំពានច្បាប់ការពារទិន្នន័យ។
អាជ្ញាធរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីការស៊ើបអង្កេតបានចាប់ផ្តើម កាលពីឆ្នាំមុន និយតករជឿថា មានកត្តាជាច្រើន ដែលបង្ហាញពីការបំពានដែលអាចកើតមាន។ អាជ្ញាធរបានបន្ថែមថា ក្រុមហ៊ុន OpenAI មានពេល ៣០ថ្ងៃ ដើម្បីបង្ហាញទឡ្ហីករណ៍ការពារ។
គួរបញ្ជាក់ដែរថា អាជ្ញាធរទិន្នន័យអ៊ីតាលី បានដាក់បម្រាមលើក្រុមហ៊ុន ChatGPT រយៈពេលខ្លី កាលពីឆ្នាំមុន ជុំវិញការចោទប្រកាន់រំលោភច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប៕