ហ្វីលីពីន បដិសេធថាមិនមានការរៀបចំពិសេសជាមួយចិន ដើម្បីផ្គត់ផ្គង់កងទ័ពនៅលើតំបន់ថ្មប៉ប្រះទឹកទេ

2024/01/30 04:09:02 pm        95

ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (២៩ មករា) បានបដិសេធថាប្រទេសចិន មិនមាន «ការរៀបចំពិសេសបណ្តោះអាសន្ន» ជាមួយទីក្រុងម៉ានីល ដើម្បីអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ដល់កងទ័ពហ្វីលីពីនដែលកំពុងកាន់កាប់តំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ដោយហៅការលើកឡើងនោះថាជា «ការស្រមើលស្រមៃ»។

កងឆ្មាំល្បាតឆ្នេរចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុញ្ញាតឱ្យហ្វីលីពីនផ្គត់ផ្គង់អាហារ និងទឹកជាបណ្តោះអាសន្នដល់ទាហានដែលឈរជើងនៅលើនាវា ប៊ីអាភី សៀរ៉ា ម៉ាដ្រេ (BRP Sierra Madre) ដែលជានាវាចុះចតនៅឆ្នាំ១៩៩៩ នៅឯតំបន់ថ្មប៉ប្រះទឹក ថូម៉ាស សូល ទីពីរ (Thomas Shoal) ចម្ងាយ ១៩០គីឡូម៉ែត្រពីខេត្ត ប៉ាឡាវ៉ាន់ (Palawan) ដើម្បីអះអាងការទាមទារទឹកដីពីទីក្រុងម៉ានីល។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បានប្រាប់ទូរទស្សន៍រដ្ឋ PTV-4 ថា «ការលើកឡើងនេះជាការស្រមើស្រមៃរបស់ឆ្មាំល្បាតឆ្នេរចិនប៉ុណ្ណោះ ហើយវាមិនមានការពិតចំពោះរឿងនេះទេ»។

ការកាន់កាប់របស់ហ្វីលីពីន លើតំបន់ថ្មប៉ប្រះទឹកនោះបានធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង និងជាចំណុចមួយនៅក្នុងជម្លោះនាពេលថ្មីៗនេះរវាងភាគីទាំងពីរ ដែលកាន់តែតានតឹងឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដែលបានស្វះស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយយោធាសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm