ប៉ាគីស្ថាន និងអ៊ីរ៉ង់ព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្រោយការវាយប្រហារដោយមីស៊ីល

2024/01/30 05:44:42 pm        136

ប៉ាគីស្ថាន និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ២៩ មករាបាននិយាយថា ពួកគេគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយនឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីផ្សះផ្សាទំនាក់ទំនង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅលើអ្វីដែលពួកគេនិយាយថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ។

រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថានប៉ុន្មានថ្ងៃបន្ទាប់ពីការចល័តយោធារបស់ពួកគេកាលពីដើមខែមករា បានបង្កើនការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។

រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ប៉ាគីស្ថាន លោក ចាលីល អាបាស ជីឡានី(Jalil Abbas Jilani) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីអ៊ីរ៉ង់លោក ហូសេន អាម៊អាប់ដូឡាហៀន(Hossein Amir Abdollahian)បាននិយាយថា ប្រទេសជិតខាងទាំង២នេះ មានបណ្តាញទំនាក់ទំនងខ្លាំងជាច្រើនជាមួយគ្នាទៅវិញទៅមក។

លោក ជីឡានី បាននិយាយថា ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់រៀងៗខ្លួន និងបង្កើតប្រព័ន្ធពិគ្រោះយោបល់នៅកម្រិតរដ្ឋមន្ត្រីការបរទេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើវិស័យនានា។

ចំណែក លោក អាប់ដូឡាហៀន បាននិយាយថា ប្រទេសទាំងពីរមានការយោគយល់គ្នាល្អ ហើយថាមិនដែលមានការខ្វែងគំនិតគ្នាលើទឹកដី ឬសង្រ្គាមរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានឡើយ។

លោក បានបន្ថែមថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះ។ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជូរចត់ខ្លាំង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដែលធ្វើឲ្យប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ហើយមិនអនុញ្ញាតឱ្យសមភាគីរបស់លោកត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដ ក៏ដូចជាការលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm