ភ្នំពេញ ៖ អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា (CCF) និងក្រុមហ៊ុន AIA ចាប់ដៃគូសហការគ្នា ដោយ ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍សិក្សា និងឱកាសអភិវឌ្ឍផ្សេងៗទៀតដល់ក្មេងៗមកពីអង្គការ មូលនិធិ កុមារកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូការលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានប្រកាសធ្វើឡើងនៅ ថ្ងៃទី៣០ ខែមករា នេះ ស្ថិតនៅវិទ្យាល័យរបស់ CCF ដែលមានឈ្មោះថា Neeson Cripps Academy ។
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃ អង្គការមូលនិធិកុមារ កម្ពុជា (CCF) បានលើកឡើងថា លោកពិតជាមានក្តីរំភើបរីករាយក្នុងការចូលរួមជា ដៃគូជាមួយក្រុមហ៊ុន AIA ព្រោះក្រុមហ៊ុន មានវប្បធម៌ និងគុណតម្លៃស្រដៀងគ្នាទៅនឹង CCF ក្នុងការប្តេជ្ញាចិត្តជួយដល់យុវជន កម្ពុជា គឺស្របគ្នានឹងបេសកកម្មរបស់ CCF ។
លោកស្រី Jane Tay អគ្គនាយិការក្រុមហ៊ុន AIA បានលើកឡើងដែរថា កិច្ចចុះហត្ថ លេខាលើអនុស្សរណៈយោគយល់នេះ នឹងផ្តោតលើការឧបត្ថម្ភផ្នែកសិក្សា និងការអប់រំដើម្បីឲ្យកុមារខ្វះ ខាតទទួលបានជីវិត និងសុខភាពកាន់តែប្រសើរ ។
និស្សិតដែលទទួលបានការឧបត្ថម្ភផ្នែកសិក្សាពីក្រុមហ៊ុន បានបង្ហាញអារម្មណ៍រីករាយ និងប្តេជ្ញា ខិតខិតរៀនសូត្រឱ្យចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីជាការតបស្នងដល់ម្ចាស់ជំនួយ និងអង្គការ CCF ដែលបាន បណ្ដុះបណ្ដាលតាំងពីតូចមក ។
ផ្នែកសំខាន់នៃភាពជាដៃគូ គឺក្រុមហ៊ុ AIA នឹងផ្តល់អាហារូបករណ៍សិក្សាថ្នាក់សាកលវិទ្យាល័យ កម្រិតបរិញ្ញាបត្រ ដល់សិស្សមកពីអង្គការCCF។ ក្រុមហ៊ុន នឹងឧបត្ថម្ភសិស្សនិសិត្ស៤រូប ដោយធានារ៉ាប់ រងលើការចំណាយទាំងអស់ រួមមាន៖ ថ្លៃសិស្សា ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃរស់នៅ មធ្យោបាយធ្វើដំណើរ និង ការចំណាយផ្សេងៗទៀត។ ក្រុមហ៊ុនបានផ្តល់សិទ្ធិឱ្យអង្គការCCF ជ្រើសរើសសិស្សទាំងបួនរូបនោះ ហើយសិស្សពីរនាក់ នឹងត្រូវបានជ្រើសរើសនៅឆ្នាំ២០២៤ និងពីរនាក់បន្ថែមទៀតនៅឆ្នាំ២០២៥។ ការចំ ណាយសរុបនៃអាហារូបករណ៍ មានទឹកប្រាក់ចំនួនជាង៤ម៉ឺនដុល្លារ។ អាហារូបករណ៍នេះ នឹងផ្តល់ផល ជាវិជ្ជមានទៅដល់សិស្ស-និសិ្សតរបស់អង្គការCCF និងជាប្រយោជន៍ដ៏យូរអង្វែងរបស់ពួកគេ និងអនាគត ដ៏ភ្លឺស្វាង ៕ អត្ថបទ៖ ទូច សោភ័ណ





