ភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្ស ២២នាក់ ក្នុងប្រទេសបូលីវី ចាប់តាំងពីខែវិច្ឆិកា

2024/01/30 10:16:41 pm        67

រដ្ឋាភិបាលបូលីវី បាននិយាយកាលពីថ្ងៃចន្ទ (២៩ មករា) ថាមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសបូលីវី ចាប់តាំងពីខែវិច្ឆិកា មក។

លោក ហ័ន កាឡូស កាលវីម៉ុនតេស (Juan Carlos Calvimontes) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីវិលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ នេះតំបន់ចំនួន ៧ ត្រូវបានរងផលប៉ះពាល់ ដោយក្នុងនោះរដ្ឋធានី ឡាប៉ាស (La Paz) រងផលប៉ះពាល់ខ្លាំងជាងគេ។ ប្រជាជនចំនួន ៩.៦២៥ គ្រួសារ បានរងផលប៉ះពាល់ និងរងគ្រោះដោយសារបញ្ហាអាកាសធាតុដ៏អាក្រក់នេះ»។

លោក កាលវីម៉ុនតេស បាននិយាយថា ទីក្រុង ឡាអាសុនតា (La Asunta) ក្រុង ទីព័រនី (Tipuani) និងក្រុង អ៊ីរ៉ុប៉ាណា (Irupana) នៅរដ្ឋធានី ឡាប៉ាស ក៏ដូចជាទីប្រជុំជន កូតាហ្គៃតា (Cotagaita) នៅទីក្រុង ប៉ូតូស៊ី (Potosi) ត្រូវបានប្រកាសថាជាតំបន់ «រងគ្រោះមហន្តរាយ» ដោយបន្ថែមថាទីក្រុង វ័រការ៉ាហេ (Huacaraje) និងទីក្រុង ទ្រីនីដាដ (Trinidad) ក្នុងតំបន់បេនី (Beni) ត្រូវបានប្រកាសដាក់ក្នុង «ភាពអាសន្ន»។

មកទល់ពេលនេះ ក្រុងចំនួន ៤៤ បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ហើយលោករដ្ឋមន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលជាតិបានផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣១តោនទៅដល់គ្រួសាររងគ្រោះទាំងនោះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        11
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm