ការនាំចេញអាវុធរបស់អាមេរិក ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំសារពើពន្ធ ២០២៣

2024/01/30 10:22:55 pm        63

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៩ ខែមករា) បាប្រាប់ឲ្យដឹងថា ការលក់យុទ្ធោបករណ៍យោធារបស់សហរដ្ឋអាមេរិកទៅឲ្យរដ្ឋាភិបាលបរទេស ក្នុងឆ្នាំ២០២៣ បានកើនឡើង ១៦ភាគរយ ពោលគឺឡើងដល់ចំនួន ២៣៨ពាន់លានដុល្លារ ខណៈដែលប្រទេសនានាស្វែងរកការបំពេញឃ្លាំងស្តុក ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន និងត្រៀមសម្រាប់ការមានជម្លោះធំៗ។

តួលេខនេះគាំទ្រដល់ការរំពឹងទុកនៃការលក់កាន់តែខ្ពស់ សម្រាប់ក្រុមហ៊ុន Lockheed Martin, General Dynamics និង Northrop Grumman ដែលភាគហ៊ុនរបស់ពួកគេត្រូវបានគេព្យាករថា នឹងហក់ឡើង ចំពេលមានការកើនឡើងនៃអស្ថិរភាពពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសបានឲ្យដឹងថា ការលក់ និងបញ្ជូនអាវុធត្រូវបានចាត់ទុកថា ជា «ឧបករណ៍គោលនយោបាយការបរទេសដ៏សំខាន់របស់សហរដ្ឋអាមេរិក ជាមួយនឹងផលប៉ះពាល់រយៈពេលវែង នាពេលខាងមុខ សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក»។

ការលក់ដែលត្រូវបានអនុម័តក្នុងឆ្នាំនោះ បានរួមបញ្ចូលការលក់តម្លៃ ១០ពាន់លានដុល្លារនៃប្រព័ន្ធគ្រាប់រូក្កែតចល័តកម្រិតខ្ពស់ (HIMARS) ទៅប្រទេសប៉ូឡូញ ការលក់តម្លៃ ២,៩ពាន់លានដុល្លារនៃមីស៊ីលកម្រិតខ្ពស់បាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម AIM-120C-8 Advanced Medium-Range Air-to-Air Missiles (AMRAAM) ទៅប្រទេសអាល្លឺម៉ង់ និងប្រព័ន្ធមីស៊ីលការពារអាកាសកម្រិតខ្ពស់រយៈចម្ងាយមធ្យម National Advanced Surface (NASAMS) ទៅប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា មានវិធីធំៗចំនួន២ ដែលរដ្ឋាភិបាលបរទេសទិញអាវុធពីក្រុមហ៊ុនអាមេរិក ដូចជាការលក់ពាណិជ្ជកម្មដោយផ្ទាល់ដែលចរចាជាមួយក្រុមហ៊ុន ឬការលក់ឧបករណ៍យោធាបរទេសដែលរដ្ឋាភិបាលទាំងនោះជាធម្មតាទាក់ទងមន្ត្រីក្រសួងការពារជាតិ នៅស្ថានទូតអាមេរិក ក្នុងរដ្ឋធានីរបស់ខ្លួន។ វិធីទាំង ២នេះ ទាមទារការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ការលក់ឧបករន៍យោធាដោយផ្ទាល់ពីក្រុមហ៊ុនអាមេរិក បានកើនឡើងដល់ ១៥៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៣ ពោលគឺឡើងពី ១៥៣,៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២ ខណៈដែលការលក់ដែលបានរៀបចំតាមរយៈរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកើនឡើងដល់ ៨០,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយឡើងពី ៥១,៩ពាន់លានដុល្លារកាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm