អៀរឡង់ខាងជើងឈានដល់កិច្ចព្រមព្រៀងត្រឡប់ទៅបែងចែកអំណាចរដ្ឋបាល

2024/01/30 10:23:51 pm        55

ប្រធានគណបក្សសហភាពប្រជាធិបតេយ្យអៀរឡង់ខាងជើង (DUP) លោក Jeffrey Donaldson នៅថ្ងៃអង្គារ (ទី៣០ ខែមករា) នេះ បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអង់គ្លេសស្តីពីប្រតិបត្តិការនៃច្បាប់ពាណិជ្ជកម្មក្រោយ Brexit (ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស) ដែលនឹងអនុញ្ញាតឲ្យគណបក្សនេះវិលត្រឡប់ទៅរកការបែងចែកអំណាចរដ្ឋបាលក្នុងតំបន់។

អៀរឡង់ខាងជើងបានគ្មានការផ្ទេរអំណាចរដ្ឋបាលអស់រយៈពេលជិត ២ឆ្នាំមកហើយ បន្ទាប់ពីគណបក្ស DUP បានដើរចេញពីការតវ៉ាពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ដែលខ្លួនបាននិយាយថា បានបង្កើតរបាំងជាមួយតំបន់ផ្សេងទៀតរបស់ចក្រភពអង់គ្លេស និងធ្វើឲ្យប៉ះពាល់ដល់ឋានៈរបស់អៀរឡង់ខាងជើង នៅក្នុងតំបន់នោះ។

ដោយថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃអង្គារនេះ លោក Donaldson បាននិយាយថា វិធានការដែលនឹងត្រូវបានគាំទ្រដោយច្បាប់ថ្មីរបស់ចក្រភពអង់គ្លេស នឹងលុបចោលការត្រួតពិនិត្យទំនិញ ដែលចរាចរក្នុងចក្រភពអង់គ្លេស និងដែលនៅតែស្ថិតក្នុងប្រទេសអៀរឡង់ខាងជើង ហើយទទួលបានសិទ្ធិចូលដោយគ្មានរឹតត្បិត សម្រាប់ក្រុមហ៊ុនរបស់អៀរឡង់ខាងជើង ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។

ជាមួយគ្នានេះ លោកបាននិយាយថា ទីក្រុងឡុងដ្រ៍នឹងចេញផ្សាយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ក្នុងពេលវេលាសមរម្យ ហើយបន្ថែមថា លោកជឿថា វាអាចដំណើរការបានយ៉ាងឆាប់រហ័ស ដើម្បីឲ្យគណបក្ស DUP ទទួលបានកៅអីរបស់ខ្លួនវិញ នៅក្នុងសភា Stormont របស់ទីក្រុង Belfast៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        26
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm