
មនុស្សមួយក្រុមរបស់អង្គការសហប្រជាជាតិ (UN) បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ ដើម្បីអង្កេតពិនិត្យរបាយការណ៍នៃអំពើហិង្សាផ្លូវភេទ ក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បើទោះបីជាក្រុមហាម៉ាស និងអ្នករិះគន់អ៊ីស្រាអែលមួយចំនួន នៅតែបន្តបដិសេធភស្តុតាងដែលថា ការរំលោភបំពានបែបនេះបានកើតឡើងក៏ដោយ។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមភេរវករហាម៉ាសបានធ្វើទារុណកម្មលើស្ត្រី អំឡុងការលុកលុយរបស់ពួកគេទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល ហើយបានត្អូញត្អែរថា បណ្ដាមេដឹកនាំរបស់ UN និងអ្នកផ្សេងទៀតមានការយឺតយ៉ាវ ក្នុងការថ្កោលទោសចំពោះអំពើរំលោភផ្លូវភេទនេះ។
ការធ្វើទស្សនកិច្ចរបស់ UN ធ្វើឡើងបន្ទាប់ពីស្ថាប័នព័ត៌មានជាច្រើនបានរាយការណ៍ពីការចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទ អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា។ នៅក្នុងអត្ថបទមួយ កាលពីថ្ងៃទី២៨ ខែធ្នូ សារព័ត៌មាន New York Times បានចងក្រងជាឯកសារគំរូនៃអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងការវាយប្រហារ ហើយបានកំណត់ទីតាំងយ៉ាងហោចណាស់ ៧កន្លែង ដែលស្ត្រី និងក្មេងស្រីជនជាតិអ៊ីស្រាអែលទំនងជាត្រូវបានរំលោភបំពានផ្លូវភេទ ឬត្រូវបានធ្វើបាប។
តែយ៉ាងណាក្ដី ទោះបីជារដ្ឋាភិបាលអ៊ីស្រាអែលបានស្វាគមន៍ក្រុមរបស់ UN ដែលបានទៅដល់នៅយប់ថ្ងៃទី២៨ ខែមករាក៏ដោយ ក៏ខ្លួនបានបដិសេធមិនសហការជាមួយស្ថាប័ន UN មួយផ្សេងទៀត ដែលស៊ើបអង្កេតអំពើឃោរឃៅ កាលពីថ្ងៃទី៧ ខែតុលា ដោយចោទប្រកាន់ថា មានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។
ចំណែកក្រុមហាម៉ាស ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថា ជាក្រុមភេរវករនោះ ក៏បានច្រានចោលផងដែរ ដែលថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ