ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម ដឹកនាំការប្រជុំអាណតិ្តទី១ ឆ្នាំ២០២៤

2024/01/30 11:22:31 pm        110

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មាន​ការ​អញ្ជើញ​ចូលរួមពីអនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម អគ្គនាយក អគ្គនាយករង និង​លោក លោកស្រីប្រធាននាយកដ្ឋាននៃមូលនិធិជាតិជំនួយសង្គម ដើម្បីពិនិត្យ និង​ពិភាក្សា​លើ​របៀប​វារៈសំខាន់ៗចំនួន៥ដូចខាងក្រោម៖

១- ប្រកាសសមាសភាព និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមលើកទី៣ អាណត្តិទី១ ឆ្នាំ២០២៤

២- ពិនិត្យ និងផ្តល់ការអនុម័តត្រាមូលរបស់សាខា ម.ជ.ជ. រាជធានីខេត្ត

៣- ពិនិត្យ និងផ្តល់ការអនុម័តលើប្រកាសតែងតាំងបេក្ខភាពប្រធានសាខាម.ជ.ជ. រាជធានីខេត្ត

៤- ពិនិត្យ និងផ្តល់ការអនុម័តលើការបញ្ជូនមន្ត្រីកិច្ចសន្យា និងការតម្លើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​របស់​បុគ្គលិកជាប់កិច្ចសន្យានៃ ម.ជ.ជ. ទាំងថ្នាក់កណ្ដាល និងសាខា ម.ជ.ជ. រាជធានីខេត្ត

៥- ពិនិត្យ និងផ្តល់ការអនុម័តលើគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម និងគណៈ​កម្មការ​បញ្ជី​សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមូលនិធិជាតិជំនួយសង្គម។

សម្រាប់កិច្ចប្រជុំ​នេះ ក៏បានលើកឡើងពីលទ្ធផល ដែលមូលនិធិជាតិ​ជំនួយ​សង្គម​សម្រេចបាន​ផងដែរ​។

លទ្ធផលសម្រេចបាន ក្នុងក្របខណ្ឌកម្មវិធីជំនួយសង្គម

ក-កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

គិតចាប់​ពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សា​ច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះសរុបចំនួន ២៣៣ ៨០៩នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១១៩ ៧៩២នាក់ ដែលមានថវិកាចំណាយសរុប ១២៤ ៤៥៦ ០៤០ ០០០រៀល ស្មើនឹង ៣១ ១១៤ ០១០ ដុល្លារ។

ខ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

គិតចាប់​ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលបា​ន​ឧបត្ថម្ភ​សាច់​ប្រាក់​ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់គ្រួសារ​សរុប​ចំនួន ៧០៥ ៧១៦ និងថវិកាសរុបចំនួន ៥ ០៩៩ ៨០៤ ២២៥ ០០០ រៀល។

គ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា

កាលពី​ថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ប្រមាណជិត៥០០០គ្រួសារ សរុបថវិកា ១៧៥ ៩៥២ ៨៣៦ ០០០រៀល។

ឃ-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​គ្រោះទឹ​ក​ជំនន់ប្រមាណ ៩៩១៦៩គ្រួសារ ជាទឹកប្រាក់ចំណាយសរុប៤៦ ៧៩៩ ០៨៨ ០០០រៀល។

 

លទ្ធផលសម្រេចបាន ក្នុងក្របខណ្ឌរបបសន្តិសុខសង្គម

គិតត្រឹម​បំណាច់​ឆ្នាំ២០២៣នេះ មូលនិធិជាតិជំនួយសង្គម បានបើកផ្តល់របបសន្តិសុខសង្គមជូន

និវត្តជន​ដែលជាអតីតមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធធនាគារ ប្រមាណជាង៥ពាក់នាក់ និង អតីតយុទ្ធ​ជន​ជាង៤ម៉ឺននាក់ ព្រមទាំងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់​សមត្ថភាព​ពលកម្ម ជនពលី និងសមាជិកគ្រួសារក្នុងបន្ទុក។

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        132
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm