មន្ទីរបញ្ចកោណ៖សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស មិនរីករាលដាលទេ ទោះបីមានការវាយប្រហារ នៅហ្ស៊កដានី និងសមុទ្រក្រហមក្តី

2024/01/30 11:27:48 pm        43

មន្ទីរបញ្ចកោណ មិនឃើញសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាសថា បានរីករាលដាលដល់មជ្ឈិមបូព៌ាកាន់តែធំទេ បើទោះបីជាមានការវាយប្រហារជាថ្មីដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅឯមូលដ្ឋានយោធាមួយ ក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍ក៏ដោយ។

ចាប់តាំងពីថ្ងៃទី១៧ ខែតុលាមក សម្ព័ន្ធភាពដ៏ធូររលុងនៃក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រព្រឹត្តការវាយប្រហារច្រើនជាង ១៦០លើកលើគោលដៅរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រុមទាំងនោះ និយាយថា ការវាយប្រហារនេះគឺ ជាការសងសឹកចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ក្នុងការវាយលុកដែលកំពុងបន្តប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កា ហ្សា។

ការវាយប្រហារចុងក្រោយបង្អស់ក្នុងប្រទេសហ្ស៊កដានី បានបង្ហាញពីការកើនឡើងនៃអំពើហិង្សា ព្រោះវាជាលើកដំបូង ដែលទាហានអាមេរិក ត្រូវបានសម្លាប់ ក៏ដូចជាការពង្រីកលទ្ធភាពផងដែរ។

កាលពីថ្ងៃចន្ទ លេខាធិការរងទទួលបន្ទុកផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ អ្នកស្រី សាប្រ៊ីណា ស៊ីង ( Sabrina Singh) បាននិយាយថា វាមិនមែនជាទស្សនៈរបស់មន្ទីរបញ្ចកោណ ដែលថាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងរីករាលដាល ហួសពីតំបន់ហ្កាហ្សានោះទេ។

អ្នកស្រីស៊ីង បានថ្លែងថា៖«ខ្ញុំនឹងមិននិយាយថា ជម្លោះកំពុងរីករាលដាល នៅក្នុងតំបន់ដែលយើងបានឃើញទេ... ការវាយប្រហារជាង ១០០លើកលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយជាការពិតណាស់ ឥឡូវនេះនៅហ្ស៊កដានី ។ «យើងមិនចង់ឃើញការរីករាលដាលនៃជម្លោះនេះទេ។ យើងមិនឃើញជម្លោះនេះ រីកធំឡើងនោះទេ ព្រោះថា វានៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm