វ៉េណេហ្ស៊ុយអេឡា ព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្ម

2024/01/30 11:55:58 pm        160

វ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃចន្ទ បានព្រមានថា ខ្លួននឹងឆ្លើយតបតាមរបៀប «ធ្ងន់ធ្ងរទៅវិញទៅមក និងរឹងមាំ» ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញ ឬអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងនេះ។

ប្រធានដ្ឋសភាលោក Jorge Rodriguez ដែលដឹកនាំគណៈប្រតិភូរដ្ឋាភិបាលផងដែរក្នុងការចរចាផ្សះផ្សាជាមួយគណបក្សប្រឆាំង បាននិយាយថា៖«យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពដែលពួកគេ (សហរដ្ឋអាមេរិក) ធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចចាត់ទុកថា ជាឈ្លានពានឆ្ពោះទៅរកសិទ្ធិដែលប្រទេសនេះ ត្រូវរស់នៅដោយសន្តិភាព វឌ្ឍនភាព និងមានវិធានការបង្ខិតបង្ខំជាឯកតោភាគីទាំងអស់។

លោក Rodriguez បានព្រមានក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។

លោក Rodriguez បាននិយាយថា៖«មកទល់ពេលនេះ ពួកគេ (សហរដ្ឋអាមេរិក) គួរតែដឹងថា ពួកយើងនឹងមិនទទួលយកសម្ពាធណាមួយ ឬការជ្រៀតជ្រែកណាមួយឡើយ»។

កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសអំពីសម្រេចចិត្ត ក្នុងការពិនិត្យឡើងវិញនូវគោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងនេះ បន្ទាប់ពីអ្វីដែលខ្លួនហៅថា សេចក្តីសម្រេច «គួរឲ្យព្រួយបារម្ភ» ដោយតុលាការយុត្តិធម៌កំពូលរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ក្នុងការផ្តល់សច្ចាប័នលើការដកសិទ្ធិបេក្ខជនប្រឆាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ លោកស្រី ម៉ារៀ កូរីណា ម៉ាចាដូ (Maria Corina Machado)។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm